រដ្ឋធានីម៉ានីល៖ ជម្លោះសមុទ្រចិនខាងត្បូង បានចាប់ផ្តើម នៅដើមទសវត្សរ៍ ឆ្នាំ១៩៧០ ដែលភាគច្រើនផ្តោត ទៅលើតំបន់សេដ្ឋកិច្ចផ្តាច់មុខ ស្របពេលប្រទេសចិន តែងតែទាមទារស្ទើរតែទាំងអស់ នៃផ្ទៃសមុទ្រ មានទំហំ ប្រហែល៣,៥លានគីឡូម៉ែត្រការ៉េ សម្បូរទៅ ដោយជីវចម្រុះ រ៉ែ ធនធានប្រេង និងឧស្ម័នធម្មជាតិ ហើយក្រុងប៉េកាំង ថែមទាំងចង់គ្រប់គ្រងកោះតូចៗ និង ថ្មប៉ប្រះទឹក ព្រមទាំងតំបន់នេសាទដ៏សម្បូរបែប រហូតនាំឲ្យកើតមានជម្លោះជាមួយនឹងប្រទេសនៅក្នុងតំបន់ និង ការប្រជែងអំណាចជាមួយនឹងមហាអំណាចលោកខាងលិច ទើបប្រធានាធិបតីហ្វីលីពីន បានអះអាង ថា ជម្លោះនេះ នឹងបង្កគ្រោះមហន្ដរាយដ៏ធ្ងន់បំផុត ដល់ពិភពលោកទាំងមូល។

សារព័ត៌មាន Spunik គ្រប់គ្រង ដោយរដ្ឋរុស្ស៊ី បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២០ ខែមករា ថា លោក ហ្វឺរឌីណង់ដ៍ ម៉ាកូស (Ferdinand Marcos Jr.) ប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃពុធ បានថ្លែងទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ថា ជម្លោះដែនទឹក នៅសមុទ្រចិនខាងត្បូង ធ្វើឱ្យគាត់ដេកលែងលក់ ព្រោះជម្លោះណាមួយ នៅក្នុងតំបន់នេះ នឹងក្លាយជាគ្រោះមហន្តរាយដ៏ធំសម្បើម សម្រាប់ពិភពលោកទាំងមូល។ ជម្លោះដ៏រ៉ាំរ៉ៃនេះ បានកើតឡើង រវាងមហាយក្សចិន និង ប្រទេសរបស់គាត់ រួមជាមួយនឹងប្រទេសផ្សេងៗទៀត នៅក្នុងតំបន់ និង នៅជុំវិញសមុទ្រចិនខាងត្បូង។Profile: Xi Jinping leads China on new journey-Xinhua

សមុទ្រចិនខាងត្បូង មានទំហំ៣,៥លានគីឡូម៉ែត្រការ៉េ ជាទីសម្បូរទៅ ដោយធនធានធម្មជាតិដ៏សម្បូរបែប រួមមាន ជីវចម្រុះ រ៉ែ ប្រេង និង ឧស្ម័ន…ជាដើម។ ចំណែកការធ្វើពាណិជ្ជកម្មឆ្លងកាត់ដែនទឹកមួយនេះ ទៅកាន់ពិភពលោក មានទំហំទឹកប្រាក់ ប្រហែល៣ពាន់ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ។

ដោយឡែក ក្រុងប៉េកាំង តែងតែទាមទារសមុទ្រចិនខាងត្បូង ស្ទើរតែទាំងស្រុង ជាដែនអធិបតេយ្យភាពរបស់ប្រទេសចិន បើទោះជាដែនទឹក ជាយុទ្ធសាស្ត្រ និង មានសម្បូរធនធានធម្មជាតិដ៏សំខាន់បំផុតរបស់ពិភពលោកមួយនេះ ត្រូវបានសម្រេច កាលពីឆ្នាំ២០១៦ ដោយតុលាការអន្តរជាតិ ច្រានចោលនូវការអះអាងរបស់ក្រុងប៉េកាំង ជាដែនអធិបតេយ្យភាពរបស់ចិន យ៉ាងណាក៏ដោយ។ ការអះអាងរបស់ចិន បង្កឲ្យមានជម្លោះជាមួយនឹងប្រទេសផ្សេងៗ នៅក្នុងតំបន់ ជុំវិញការទាមទារត្រួតស៊ីគ្នានេះដែរ រួមមាន ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និង តៃវ៉ាន់។Top Conflicts to Watch in 2020: An Armed Confrontation in the South China  Sea | Council on Foreign Relations

ក្រុងប៉េកាំង កាលពីពេលថ្មីៗកន្លងទៅ បានបង្កើនសកម្មភាពយោធា នៅក្នុងតំបន់ទាំងនេះ ទើបក្រុងម៉ានីល បានបង្កើនវត្តមានយោធារបស់ខ្លួន នៅក្នុងតំបន់ ក្រោយពេលមានសេចក្តីរាយការណ៍ ថា ចិនបានចាប់ផ្តើម ចាប់យកដែនដី ដែលមិនទាន់បានកាន់កាប់ជាច្រើនកន្លែង នៅក្នុងដែនទឹករបស់ហ្វីលីពីន។ ភាពតានតឹងនេះ បានកើតឡើង ស្របពេលចិន កំពុងតែឈានជើង ចូលតទល់ជាមួយសហរដ្ឋអាមេរិក ជាសម្ពន្ធមិត្តរបស់ហ្វីលីពីន ដែលកំពុងតែព្យាយាមបង្កើនឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ប្រធានាធិបតីហ្វីលីពីន បានបញ្ជាក់ ថា «យើងឈរនៅជួរមុខបំផុត ហើយពេលណាមានភាពតានតឹង កាន់តែខ្លាំងឡើង នាវាជាច្រើននឹងចេញមក ជាមួយនឹងកងទ័ព និង កងនាវាឆ្មាំសមុទ្ររបស់ចិន ហើយអាមេរិកាំង អាចនឹងឆ្លើយ ថា… យើងកំពុងតែសម្លឹងមើល ជាអ្នកឈរមើល។ ប្រសិនមានកំហុសឆ្គង នៅទីនេះ យើងនឹងរងគ្រោះ។ ចំណែកគោលនយោបាយរបស់ហ្វីលីពីន គឺប្ដេជ្ញាចិត្ត ដើម្បីសន្ដិភាព»។China fully militarizes key South China Sea features – Asia Times

លោកប្រធានាធិបតី Marcos បានធ្វើដំណើរបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ លើកដំបូង ទៅកាន់រដ្ឋធានីក្រុងប៉េកាំង កាលពីដើមខែមករា ដើម្បីជួបជាមេដឹកនាំចិន។ លោកប្រធានាធិបតី បានលើកយកបញ្ហាសមុទ្រចិនខាងត្បូង មកពិភាក្សា នៅក្នុងជំនួបជាមួយសមភាគីចិន លោក ស៊ី ជិនពីង (Xi Jinping)។ ប្រមុខរដ្ឋទាំង២នេះ បានយល់ព្រម ដោះស្រាយនូវការខ្វែងគំនិតគ្នា នៅលើដែនសមុទ្រនេះ តាមរយៈការពិគ្រោះយោបល់គ្នា នៅក្នុងនាមជាមិត្ត។

ប្រធានាធិបតីហ្វីលីពីន បានសង្កត់ធ្ងន់ ថា «យើងមិនអាច… បោសសម្អាតសំរាម នៅក្រោមកម្រាលព្រំ ហើយធ្វើពុត ថា វាមិនមានអ្វីកើតឡើងនោះទេ ព្រោះវាមិនត្រឹមតែមានផលប៉ះពាល់ នៅក្នុងន័យការទូត ហើយមិនត្រឹមតែប៉ះពាល់ដល់សន្តិសុខប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យប្រឈមកាន់តែខ្លាំង នៅក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងថែមទៀតផង»។

លោក ម៉ាកូ បានទទួលស្គាល់ ថា «ស្ថានភាពនៅសមុទ្រចិនខាងត្បូង កាន់កើនឡើង និង ស្មុគស្មាញខ្លាំងណាស់ ហើយថា បញ្ហានេះនឹងមិនមានដំណោះស្រាយ ដោយស្រួលៗនោះទេ។ ប៉ុន្ដែហ្វីលីពីន មិនបានទាមទារជម្លោះ ជាមួយនឹងចិននោះដែរ។ អ្វីដែលយើងត្រូវប្រឈមមុខខ្លាំង ត្រង់ថា ចិនកំពុងតែទាមទារដែនអធិបតេយ្យ នៅលើដែនដីរបស់យើង»៕Indonesia renames part of South China Sea | CNN