ប្រទេសនូវែលហ្សេឡង់ គឺជាប្រទេសកោះមួយស្ថិតនៅប៉ែកនិរតីនៃមហាសមុទ្រប៉ាសុីហ្វិក។ ប្រទេសនេះជាប្រទេសដែនកោះធំជាងគេទី៦នៅលើពិភពលោក ដែលគ្របដណ្តប់លើផ្ទៃដីសរុប ២៦៨,០២១ គីឡូម៉ែត្រការ៉េ។
នូវែលហ្សេឡង់ ស្ថិតនៅប្រមាណ ២០០០ គីឡូម៉ែត្រពីភាគខាងត្បូងប្រទេសអូស្រ្តាលី កាត់សមុទ្រតាស្មាន់ និង ១,០០០ គីឡូម៉ែត្រពីភាគខាងត្បូងនៃប្រទេសហ្វីជី និងតុងកា។
កាលដែលម្ចាស់ក្សត្រីអេលីសាប៊ែតទី២ នៅរស់រានមានជីវិត ទ្រង់ជាព្រះប្រមុខរដ្ឋនៃប្រទេសនេះ ហើយក៏ជាអ្នកដែលត្រូវបានគេឱ្យកាន់តំណាងជាអគ្គទេសាភិបាលដែលកាន់អំណាចបម្រុង ។ ម្ចាស់ក្សត្រី និងអភិបាលខេត្តទូទៅកម្រនឹងលុកដៃក្នុងការប្រើអំណាចដោយគ្មានការចេញបញ្ជាពីគណៈរដ្ឋមន្រ្តី នីតិបញ្ញាតិ អំណាចក្នុងនយោបាយ ត្រូវបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ ។
អ្វីដែលចម្លែកនោះ ប្រទេសនេះ មានចំនួនប្រជាជនតិចជាងសត្វចៀម ពោលគឺស្ថិតនៅលើផ្ទៃដីសរុប ២៦៨,០២១ គីឡូម៉ែត្រការ៉េ ប្រទេសដែនកោះនេះមានប្រជាជនតែប្រមាណជា៥លាននាក់ប៉ុណ្ណោះ ក៏ប៉ុន្តែសត្វចៀមវិញមានដល់៣៨លានក្បាលឯណោះ។
កត្តាដែលជំរុញឱ្យប្រទេសនេះមានសត្វចៀមច្រើនជាងមនុស្សក៏ព្រោះតែប្រទេសនេះជាដែនកោះ ដូច្នេះកាលពី ទសវត្សរ៍ឆ្នាំ ១៨៥០ ដល់១៨៦០ មនុស្សជាច្រើនបានធ្វើចំណាកស្រុកចេញពីប្រទេសនេះ។ ចៃដន្យ នៅគ្រានោះប្រទេសអូស្រ្តាលី កំពុងជួបគ្រោះរាំងស្ងួត ក៏ធ្វើការបង្ខំចិត្តបញ្ចូនសត្វចៀមទាំងនោះ មកកាន់នូវែលហ្សេឡង់ ដែលមានអកាសធាតុ អំណោយផលដល់ការរស់នៅរបស់សត្វចៀម។
ក្រោយចិញ្ចឹមសត្វចៀមបានមួយរយៈ ដោយមើលឃើញពីតម្លៃទីផ្សារ ការជួយថែរក្សារបស់សត្វចៀម ប្រជាជននូវែលហ្សេឡង់ចាប់ផ្តើមចិញ្ចឹមចៀម ចាប់តាំងពីពេលនោះមក៕
ប្រភព៖ Get Raw Milk