ប្រទេសអ៊ុយក្រែន ៖ ស្ត្រីទី១ របស់ប្រទេសអ៊ុយក្រែនបានប្រកាសនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ថា នឹងផ្ញើលិខិតទៅកាន់មេដឹកនាំប្រទេសចិន ដើម្បីឱ្យចិនជួយដោះស្រាយបញ្ហាសង្គ្រាមជាមួយប្រទេសរុស្ស៊ី ។ តើចិនឆ្លើយតបយ៉ាងណាដែរចំពោះការស្នើសុំនេះ ?Zelensky says he doesn't know who makes decisions in Russia | The Hill

លោកស្រី Olena Zelenska បានថ្លែងក្នុងវេទិកាប្រជុំ World Economic Forum នៅទីក្រុងដាវ៉ូស ប្រទេសស្វីសថា នឹងបញ្ជូនលិខិតរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymy Zelensky ជាស្វាមីលោកស្រី ទៅកាន់មេដឹកនាំប្រទេសចិន លោក ស៊ី ជីនពីង ។ ការផ្ញើលិខិតនេះ គឺតាមរយៈឧបនាយករដ្ឋមន្ត្រីចិន លោក លីវ ហេ ខណៈលោកបានចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ក្នុងគោលបំណងស្នើបញ្ឈប់ការជម្លោះគ្នាជាមួយប្រទេសរុស្ស៊ី ដែលមានរយៈពេលជាង១១ខែហើយ ។ លោកស្រីនិយាយថា លោកស្រីនឹងផ្ញើលិខិតដែលមានខ្លឹមសារដូចគ្នាដែរទៅកាន់លោកស្រី Ursula von de Leyen ប្រធានគណៈកម្មាធិការអឺរ៉ុប European Commission (EC) និងប្រធានាធិបតីប្រទេសស្វីស លោក Alain Bercet ផងដែរ ។China's Xi Leaves Zelenskiy Out of Ukraine Diplomatic Push - Bloomberg

លោកស្រី Olena Zelenska បញ្ជាក់ថា បើអ៊ុយក្រែនចាញ់សង្គ្រាមជាមួយរុស្ស៊ី វានឹងមានវិបត្តិកាន់តែខ្លាំងក្លា ហើយរាលដាលទៅប្រទេសផ្សេងទៀត ។ ការបញ្ជូនលិខិតសន្តិភាពរបស់អ៊ុយក្រែនលើកនេះ គឺជាការព្យាយាមស្វែងរកការគាំទ្រពីប្រទេសចិន ខណៈចិនជាដៃគូសំខាន់របស់រុស្ស៊ី ហើយចិនមិនបានថ្កោលទោសរុស្ស៊ីចំពោះការប្រតិបត្តិការកងទ័ពនៅអ៊ុយក្រែនឡើយ ។Ukraine War Live Updates: Not Trying To "Overthrow" Ukrainian Government,  Says Russia

គួរបញ្ជាក់ថា កាលពីវិច្ឆិកាឆ្នាំមុន លោកប្រធានាធិបតីអ៊ុយក្រែន Volodymy Zelensky ក៏ធ្លាប់បានស្នើផែនការសន្តិភាពផងដែរ ដោយអំពាវនាវឱ្យរុស្ស៊ីដកកងទ័ពរបស់ខ្លួនទាំងអស់ចេញពីអ៊ុយក្រែន ប៉ុន្តែរុស្ស៊ីមិនចាប់អារម្មណ៍ឡើយ ។ ចំណែកកងទ័ពអ៊ុយក្រែន២នាក់ដែលបានបាត់បង់ដៃក្នុងការវាយលុកពីកងទ័ពរុស្ស៊ីនៅអ៊ុយក្រែន ពួកគេបានទទួលដៃសិប្បនិម្មិតពីក្រុមហ៊ុន Open Bionics របស់ប្រទេសអង់គ្លេស សហការជាមួយមូលនិធិ Superhuman របស់អ៊ុយក្រែន ៕ ប្រភព ៖ TNN World