ប្រទេសចិន ៖ កាលពីថ្ងៃទី១៧ ខែមករា ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងប៉េកាំងថា ស្ថិតិប្រជាពលរដ្ឋក្នុងប្រទេសចិន គឺស្មើប្រមាណ១,៤១១.៧៥លាននាក់រហូតដល់ចុងឆ្នាំ២០២២ ខណៈស្ថិតិពលរដ្ឋកាលពីឆ្នាំមុននេះស្មើប្រមាណ១,៤១២.៦០លាននាក់ ។ វាជាការធ្លាក់ចុះលើកដំបូងក្នុងប្រវត្តិសាស្ត្រ បើគិតតាំងពីឆ្នាំ១៩៦១ មក ។The Largest Cities In China - WorldAtlas

អ្នកវិភាគប្រជាសាស្ត្រថា បច្ចុប្បន្ននេះ ចំនួនពលរដ្ឋធ្លាក់ចុះដោយសារតែលទ្ធផលនៃការអនុវត្តគោលនយោបាយកូនតែម្នាក់អស់រយៈពេលយូរ គឺចន្លោះឆ្នាំ១៩៨០-២០១៥ ហើយការចំណាយប្រចាំថ្ងៃកើនឡើងតាមស្ថានការណ៍សេដ្ឋកិច្ច ។ លើសពីនេះ ពលរដ្ឋជំនាន់ថ្មីបានទទទួលការសិក្សាកាន់តែខ្ពស់ ធ្វើឱ្យពួកគេមិនត្រូវការមានកូនលើសពីម្នាក់ ឬពួកគេជ្រើសរើសការគ្មានកូន បើទោះជារដ្ឋាភិបាលព្យាយាមចេញនយោបាយទាក់ទាញ ដូចជា កាត់បន្ថយពន្ធ ជួយចេញថ្លៃស្នាក់នៅ និងបន្ថែមចំនួនថ្ងៃឈប់សម្រាកលំហែមាតុភាពក្តី ។China's very crowded class of 2022 fights for fewer jobs - Nikkei Asia

ក្រៅពីនេះ រដ្ឋាភិបាលក្រុងប៉េកាំងបានប្រើប្រាស់គោលនយោបាយកូវីដស្មើសូន្យ ដើម្បីគ្រប់គ្រងស្ថានការណ៍ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ យ៉ាងតឹងរឹង បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ចំនួនពលរដ្ឋចិន អស់រយៈពេល៣ឆ្នាំកន្លងមក ។

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ អង្គការសហប្រជាជាតិ (UN) បានរាយការណ៍ថា ចំនួនពលរដ្ឋឥណ្ឌានឹងវ៉ាដាច់ចិន ដោយឥណ្ឌាក្លាយជាប្រទេសដែលមានពលរដ្ឋច្រើនបំផុតក្នុងពិភពលោកនៅឆ្នាំ២០២៣នេះ ខណៈចិនកំពុងប្រឈមនឹងអត្រាការកើតតិច និងសង្គមមនុស្សចាស់ ៕

ប្រភព ៖ dailynews