ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថានៅសប្តាហ៍ខាង មុខនេះតំបន់មួយចំនួនរបស់កម្ពុជានិងត្រជាក់រហូតដល់១៧អង្សាសេ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកស្តីពី ស្ថានភាពធាតុអាកាស បានឲ្យដឹងថា ទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្ត បក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ បន្តមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ។

ក្រសួងធនធានទឹកបញ្ជាក់ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖តំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ °C សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម ពិសេសទំនាបភាគពាយ័ព្យមានជាអាទិ៍៖ ខេត្តកំពង់ធំ សៀមរាប ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន។

២៖តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ១៧-២១ °C សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C អាកាសធាតុអាចចុះត្រជាក់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ពិសេសផ្ដុំភ្នំដងរែក និងខ្ពង់រាបឦសាន្តមានជាអាទិ៍៖ ខេត្តមណ្ឌលគិរី រតនគិរី ឧត្តរមានជ័យ និងខេត្តព្រះវិហារ ។

៣៖ តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតខ្សោយ។

ជាមួយគ្នានេះក្រសួងធនធានទឹក បានអំពាវនាវដល់សាធារណជន បង្កើនការប្រុងប្រយ័ត្ន ចំពោះស្ថានភាពចុះត្រជាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-cZqKNjHyDYKkabwg3cHsVXfkX6ZfEjf4pOdFN92uFYkLdbAJse9_uXmwSMolNsd655TyF84XzQ1Oz6VGd_8QtGrXc0bzuOkuZcVPccbeUR0uUdJKnS3fm3AGDFpHXIU7rObdbCbLa1ssYZ_kFNhLCW2vFpmhdzNkP3ORq-_3kJCNvxLnSbCZI-Qu/s1280/photo_2023-01-17_09-02-02.jpg