ប្រទេសវៀតណាមបានទាក់ទាញអ្នកផ្គត់ផ្គង់ Apple ចំនួន ២១ ឱ្យធ្វើប្រតិបត្តិការនៅក្នុងប្រទេស បើទោះបីជាខ្លួនខ្វះសមត្ថភាពក្នុងការផលិតទូរស័ព្ទ iPhone សំខាន់ៗទាំងអស់ក៏ដោយ។
ជាមួយគ្នានេះ ក្រុមអ្នកវិភាគ JP Morgan បានព្យាករណ៍ថា ប្រទេសវៀតណាមនឹងផលិតបាន ៦៥% នៃ AirPods របស់ Apple នៅឆ្នាំ២០២៥ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកនៅតែបន្តផ្លាស់ប្តូរការផលិតរបស់ខ្លួនឆ្ងាយពីប្រទេសចិន។
ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏សំខាន់មួយរបស់ Apple កាលពីខែសីហា បានជួលដីទំហំ ៥០.៥ ហិកតានៅក្នុងខេត្ត Bac Giang ហើយគ្រោងសាងសង់រោងចក្រតម្លៃ ៤០០លានដុល្លារដែលមានកម្មករចំនួន ៣០,០០០នាក់។
គួរបញ្ជាក់ផងដែរថា កន្លងទៅ ក្រុមហ៊ុន Foxconn មានមូលដ្ឋាននៅប្រទេសចិន ក៏ប៉ុន្តែដោយសារតែស្ថានភាពនយោបាយ ចិន តៃវ៉ាន់ និងអាមេរិក បានជំម្រុញឱ្យ Apple បង្ខំចិត្ត ផ្លាស់មកវៀតណាម និងឥណ្ឌា ប្រេសុីលជាដើម៕
ប្រភព៖ VN Express










