អ្នកដំណើរ២នាក់ បានរងរបួសនៅលើយន្ដហោះ Scoot Airline ដែលត្រៀមហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Taoyuan កោះតៃវ៉ាន់ ឆ្ពោះទៅកាន់ប្រទេស សិង្ហបុរី កាលពីថ្ងៃអង្គារ ក្រោយមានហេតុការណ៍ផ្ទុះដុំសាកថ្ម Power Bank ស្របពេលដែលត្រៀមនឹងហោះហើរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Straits Times នាថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣។

រថយន្ដពន្លត់អគ្គីភ័យ ត្រូវបានដាក់ពង្រាយទៅកាន់កន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីអាជ្ញាធរអាកាសយានដ្ឋានបានទទួលការជូនដំណឹងនៅម៉ោង ៧:៤០នាទីយប់ ហើយយន្ដហោះបានត្រឡប់ទៅកាន់ផ្លូវរត់វិញបន្ទាប់ពីភ្លើងត្រូវបានពន្លត់។
ក្រោយបញ្ចប់បញ្ហា ក្រុមការងារជើងហោះហើរ TR993 បានសូមអភ័យទោសចំពោះឧប្បត្តិហេតុនេះ ហើយបានប្រកាសពីសុវត្ថិភាពរបស់អតិថិជន និងនាវិក គឺជាអាទិភាពចម្បងរបស់ក្រុមហ៊ុន យើងនឹងស៊ើបអង្កេតលើឧប្បត្តិហេតុនេះជាបន្ដទៀត៕
ប្រភព៖ CNA