សហរដ្ឋអាមេរិក ៖ ហេតុការណ៍មួយបានកើតឡើងជាមួយរថយន្ត Tesla ម៉ូឌែល S គ្មានមនុស្សបើកនៅអាមេរិកម្តងទៀតហើយ លើកនេះរថយន្ត Tesla ដែលកំពុងតែបើកបរនៅផ្លូវក្រោមដីបានឈប់ភ្លាមៗ ធ្វើឱ្យរថយន្តផ្សេងទៀតដែលបើកបរតាមក្រោយជាន់ហ្វ្រាំងមិនទាន់បុកបន្តគ្នាដល់ទៅ៨គ្រឿង បណ្តាលឱ្យស្ទះចរាចរណ៍ និងមានអ្នករងរបួសយ៉ាងតិច៩នាក់ ក្នុងនោះមានក្មេងអាយុត្រឹម២ឆ្នាំផងដែរ ។Exclusive: Surveillance Footage of Tesla Crash on Bay Bridge

តាមសារព័ត៌មានក្រៅប្រទេសថា អ្នកបើករថយន្តបង្កហេតុបានប្រើប្រាស់ mode បញ្ជាឱ្យរថយន្តនេះបើកបរដោយខ្លួនវា ឬ full self-driving ជា mode ទើបបង្កើតថ្មី ខណៈលោក Elon Musk ទើបប្រកាសពីភាពជោគជ័យក្នុងការប្រើប្រាស់របបនេះតាម Twitter ផ្ទាល់ខ្លួនមិនប៉ុន្មានម៉ោងមុនកើតហេតុ ។ ការប្រើប្រាស់ mode បើកបរដោយខ្លួនឯងនេះទើបតែបង្ហាញខ្លួននៅអាមេរិកកាលពីចុងឆ្នាំមុន ។Video Shows 8-Car Pileup After Tesla Stops in Highway Tunnel

ផ្នែកគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ផ្លូវជាតិបង្ហាញថា កំពុងតែស៊ើបសួររកមូលហេតុរបស់ហេតុការណ៍គ្រោះថ្នាក់នេះឱ្យបានលម្អិត ។ តាមទិន្នន័យ តាំងពីខែកក្កដា ឆ្នាំ២០២១ រហូតដល់ខែមិថុនា ឆ្នាំ២០២២ រថយន្ត Tesla ដែលប្រើរបបបើកបរដោយស្វ័យប្រវត្តិ (Autopilot) និងប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិយ៉ាងពេញលេញ ឬ full self-driving ពាក់ព័ន្ធនឹងគ្រោះថ្នាក់លើផ្លូវចំនួន៣២៩លើកបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសធ្ងន់ ។ ក្នុងរយៈពេល៣ខែនេះ មានសេចក្តីរាយការណ៍ថា មានពាក្យបណ្តឹងអំពីការបើកបររបស់ Tesla ជាង១០០បណ្តឹង ៕

ប្រភព ៖ thairath