ប្រទេសថៃ៖ ថៃបានក្លាយជាប្រទេសគោលដៅទី ១ ដែលភ្ញៀវទេសចរនៅជុំវិញពិភពលោកមានការចាប់អារម្មណ៍ក្នុងការមកកម្សាន្ត និងមកទស្សនាក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ។

នាថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣ បើតាមទិន្នន័យពី Sojern ដែលជាអ្នកផ្តល់ដំណោះស្រាយទីផ្សារឌីជីថលឈានមុខគេសម្រាប់ការធ្វើដំណើរ បានបង្ហាញថា ដោយផ្អែកលើចំនួនជើងហោះហើរដែលធ្វើដំណើរដោយអ្នកទេសចរជុំវិញពិភពលោក បានរកឃើញថា បុណ្យចូលឆ្នាំចិន ឆ្នាំ ២០២៣ “ប្រទេសថៃ” គឺជាប្រទេសគោលដៅទី ១ សម្រាប់ភ្ញៀវទេសចរមកកម្សាន្ត។
នេះមានន័យថាមនុស្សនៅជុំវិញពិភពលោក មានចាប់អារម្មណ៍នឹងចង់មកលេងប្រទេសថៃក្នុងឱកាសបុណ្យចូលឆ្នាំចិន ដែលមានចំនួន ២៧ភាគរយ នៃបណ្តាប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ហើយទន្ទឹមនឹងនោះទិសដៅពេញដ៏ពេញនិយមបន្ទាប់សម្រាប់ភ្ញៀវទេសចរលើពិភពលោកត្រៀមទៅកម្សាន្ត គឺប្រទេសជប៉ុន មាន១៩ ភាគរយ ប្រទេសសិង្ហបុរី ១៨ភាគរយ និងប្រទេស ហ្វីលីពីន ធ្លាក់ចុះពីចំណាត់ថ្នាក់ទី ១ មកនៅទី ៣ គឺមានចំនួន ១០ភាគរយ និងប្រទេសម៉ាឡេស៊ី ៨ភាគរយ។
យ៉ាងណាមិញបើតាមប្រភពដដែលបានបន្តថា នេះគឺជាឱកាស និងពេលវេលាមួយដែលឧស្សាហកម្មទេសចរណ៍នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវបានគេរំពឹងថានឹងមានឱកាសងើបឡើងវិញគួរឱ្យកត់សម្គាល់ ក្នុងអំឡុងពេលចូលឆ្នាំចិននេះ ខណៈពេលដែលភ្ញៀវទេសចរមកពីប្រទេសចិនមានយ៉ាងច្រើនកុះករ បន្ទាប់ពីបានបើកប្រទេស រួមជាមួយនឹងភ្ញៀវនៅជុំវិញពិភពលោកទាំងមូលនឹងត្រៀមធ្វើដំណើរមកកាន់ប្រទេសនានាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមួយនេះផងដែរ៕ ប្រភព៖ pptvhd36












