1.  អារ៉ាប៊ីសាអ៊ូឌីត៖ ប្រទេស​នេះ​ក្រោម​ចក្រភព​អូតូម៉ង់ (ទួរគី) រហូត​ដល់​សង្គ្រាម​លោក​លើក​ទី ១។ ពេល​នោះ​អង់គ្លេស​បាន​ជួយ​ទំនុក​បម្រុង​កុលសម្ព័ន្ធ​ឱ្យបះបោរ​ ដើម្បី​ធ្វើ​ឲ្យ​ចក្រភព​នេះ​ទន់ខ្សោយ។
  2.  អ៊ីរ៉ង់៖ ទោះ​ជា​មិន​ក្រោម​អាណានិគម​មែន ប៉ុន្តែ​ប្រទេស​នេះ​ត្រូវ​បាន​បាត់បង់​ទឹកដី​មួយ​ចំនួន​ធំ​ទៅកាន់ រុស្ស៊ី និង​អង់គ្លេស។
  3.  ជប៉ុន៖ ប្រទេស​នេះ​រស់​ក្នុង​ភាព​ឯកោ​និយម​រាប់​ពាន់​ឆ្នាំ រហូត​ដល់​អាមេរិក​គំរាម​កំហែង​ដោយ​ប្រើ​នាវា​យោធា​ធំៗ ឱ្យបើក​ចំហ​ប្រទេស​ទៅ​ពួក​លោក​ខាង​លិច។
  4.  កូរ៉េ៖ ប្រទេស​នេះ​មិន​ស្ថិត​ក្រោម​អំណាច​របស់​អឺរ៉ុប​ទេ ប៉ុន្តែ​រង​ការ​គំរាមកំហែង​រាប់រយ​ឆ្នាំ​ដោយ​ពួក​ជប៉ុន និង​ចិន ហើយ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ជប៉ុន​ពី​ឆ្នាំ១៩១០ រហូត​ដល់​ចប់​សង្គ្រាម​លោក​លើក​ទី ២។
  5.  ថៃ៖ ប្រទេស​នេះ​សុខ​ចិត្ត​ផ្ដល់​នូវ​ការ​ទាមទារ​របស់​អង់គ្លេស និង​បារាំង​ ដូច​ជា​កាត់​ទឹកដី​មួយ​ចំនួន និង​ការ​ផ្ដល់​សិទ្ធិ​ឱ្យ​ជនបរទេស​ឲ្យ​រក​ស៊ី​ក្នុង​ស្រុក​ជាដើម ហើយ​ព្រម​ទាំង​សុខ​ចិត្ត​ធ្វើ​ជា​តំបន់​ស​ ចន្លោះ​ដែនដី​អាណានិគម​អង់គ្លេស (ភូមា) និង​ដែនដី​អាណានិគម​បារាំង (ឥណ្ឌូចិន)។
  6.  ចិន៖ ទោះ​ជា​មិន​ក្រោម​អាណានិគម​ផ្លូវ​ការ​ពិត​មែន ក៏​ប្រទេស​នេះ​រង​ការ​ជិះជាន់​ និង​កេងប្រវ័ញ្ច​ដោយ​ប្រទេស​លោក​ខាង​លិច​ជា​ច្រើន ហើយ​រង​ការ​ឈ្លានពាន​យ៉ាង​ធ្ងន់ធ្ងរ​ពី​ពួក​ជប៉ុន​នៅ​សង្គ្រាម​លោក​លើក​ទី ២​។
  7.  អាហ្វហ្គានីស្ថាន៖ ប្រទេស​នេះ​ទាក់ទាញ​ចំណាប់អារម្មណ៍​រុស្ស៊ី និង​អង់គ្លេស។ ប្រទេស​នេះ​ដែរ​ក៏​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម​ជាមួយ​អង់គ្លេស​ ហើយ​ក៏​សុខ​ចិត្តឱ្យ​អង់គ្លេស​គ្រប់គ្រង​ទំនាក់ទំនង​ការ​បរទេស​របស់​ខ្លួន ជា​ថ្នូរ​ការ​កំណត់​ជោគ​វាសនា​ដោយ​ខ្លួន​ឯង​ ក្នុង​ស្រុក។
  8.  នេប៉ាល់៖ អង់គ្លេស​ធ្វើ​សង្គ្រាម​ជាមួយ​រដ្ឋ​នេះ​ដែរ ប៉ុន្តែ​ក្រោយ​មក​ក៏​អស់​ចំណាប់អារម្មណ៍ ដោយ​កត្តា​ភូមិសាស្ត្រ។
  9.  ប៊ូតាន់៖ ដោយ​លក្ខខណ្ឌ​ភូមិសាស្ត្រ ពួក​អង់គ្លេស​គ្រប់គ្រង​តែ​ឧស្សាហកម្ម​របស់​ប្រទេស​នេះ​ប៉ុណ្ណោះ៕

ប្រភព៖ Worldatlas