បរទេស៖ ប្រធានាធិបតី អាមេរិក ប្រកាសដាក់រដ្ឋក្នុងភាពអាសន្ននៅរដ្ឋកាលីហ្វ័រញ៉ា ដែលនៅតែស្ថិតនៅក្រោមឥទ្ធិពលដ៏អាក្រក់របស់ “ព្យុះស៊ីក្លូន ” ដែលមានអាកាសធាតុអាក្រក់ និងបានសម្លាប់មនុស្សចំនួន ១២ នាក់។

ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៣ ថាលោកប្រធានាធិបតី Joe Biden មេដឹកនាំសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើបទបញ្ជាប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន បន្ទាប់ពីរដ្ឋកាលីហ្វ័រញ៉ាទាំងមូល គ្របដណ្តប់ និងប្រឈមមុខនឹងឥទ្ធិពលរបស់ “ព្យុះស៊ីក្លូន” ដែលកំពុងតែមានអាកាសធាតុអាក្រក់ខ្លាំង។

ជាលទ្ធផលនៃសម្ពាធខ្យល់ទាបកើតឡើងភ្លាមៗ ហើយបានពង្រីកឥទ្ធិពលរបស់វាដល់កម្រិតកាន់តែ ខ្ពល់ និងរីករាលដាលខ្លាំង ដែលបានបន្តអស់រយៈពេលជិតពីរសប្តាហ៍ដែលបណ្តាលឱ្យមនុស្សស្លាប់ ចំនួន ១២ នាក់ ។

ជាមួយគ្នានោះ ការប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នរបស់ប្រធានាធិបតីអាមេរិកនេះផងដែរ ប្រជាជនក្នុងរដ្ឋកាលីហ្វ័រញ៉ា នឹងទទួលបានថវិកាសង្គ្រោះបន្ទាន់ភ្លាមៗ និងជំនួយមួយចំនួនដែលដឹកនាំដោយនាយកដ្ឋានសន្តិសុខមាតុភូមិ។ ហើយទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ (FIMA) ត្រូវតែទៅដល់តំបន់ដែលរងផលប៉ះពាល់ក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ពីការចុះហត្ថលេខារបស់លោក Biden ។

យ៉ាងណាមិញសេវាអាកាសធាតុជាតិអាមេរិក (NWS) ក៏បានព្រមានថា តំបន់ភាគខាងជើង និងកណ្តាលនៃរដ្ឋកាលីហ្វ័រញ៉ា “នៅតែទទួលរងនៃព្យុះស៊ីក្លូន” ខណៈរដ្ឋមួយនេះមានការកើនឡើងកំដៅផែនដី ដែលបណ្ដាលឱ្យដីស្រែរបស់រដ្ឋកាលីហ្វ័រញ៉ានៅតែបន្តជួបប្រទះគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះវ៕ ប្រភព៖ dailynews