រដ្ឋធានីកៀវ៖ សង្គ្រាមឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានអូសបន្លាយ អស់រយៈពេល៣២១ថ្ងៃ គិតត្រឹមថ្ងៃអង្គារនេះ ខណៈការវាយប្រហារគ្នាកំពុងតែបន្ដយ៉ាងសាហាវ ហើយក្រុងកៀវ បានរាយការណ៍ អំពីក្រុងមូស្គូ បានបាត់បង់កងទ័ព កើនឡើង រហូតដល់ជាង ១១២ ០០០នាក់ ដោយរួមទាំងការស្លាប់ ចំនួន៧១០នាក់ កាលពី២៤ម៉ោងមុននេះផង។

សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១០ ខែមករា ថា អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានចេញផ្សាយ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា គិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានសម្លាប់ទាហានរុស្ស៊ី កើនដល់ ១១២ ៤៧០នាក់។January 9, 2023 Russia-Ukraine news

ប្រភពព័ត៌មានដដែល បានបន្ដ ថា ក្រៅពីការបាត់បង់កម្លាំងទាហានជាង ១១ម៉ឺននាក់នោះ ក្រុងមូស្គូ ក៏បានខូចខាតគ្រឿងសឹកចម្បាំង អស់តម្លៃរាប់ពាន់លានដុល្លារ នៅក្នុងការវាយប្រយុទ្ធគ្នាជាមួយនឹងកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន។ គ្រឿងយុទ្ធោបករណ៍ដែលត្រូវបានកម្ទេចទាំងនោះ រួមមាន រថក្រោះ ចំនួន ៣ ០៨៤គ្រឿង, រថពាសដែក ចំនួន ៦ ១៥៤គ្រឿង, ប្រព័ន្ធកាំភ្លើងធំ ចំនួន ២ ០៧៣គ្រឿង, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះ ចំនួន៤៣៤គ្រឿង, ប្រព័ន្ធការពារដែនអាកាស ចំនួន ២១៧គ្រឿង, យន្ដហោះចម្បាំង ចំនួន ២៨៥គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន២៧៥គ្រឿង, នាវាចម្បាំងតូចធំ ចំនួន១៧គ្រឿង, ដ្រូន ចំនួន ១ ៨៦០គ្រឿង និង គ្រឿងសឹកចម្បាំងជាច្រើនទៀត។Ukraine War Live Updates: Not Trying To "Overthrow" Ukrainian Government,  Says Russia

ទោះជាយ៉ាងណា តួលេខទាំងនេះ គ្រាន់តែជាការអះអាង ពីភាគីរបស់អ៊ុយក្រែន តែប៉ុណ្ណោះ។ ដោយឡែក រុស្ស៊ី កម្រនឹងបញ្ចេញតួលេខ នៃកម្លាំងទាហានរបស់ខ្លួនបាត់បង់ជីវិត នៅក្នុងសមរភូមិរបស់អ៊ុយក្រែន។

បើតាមលោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក ធ្លាប់អះអាង កាលពីប៉ុន្មានខែមុន ថា កម្លាំងទាហានរុស្ស៊ី ស្លាប់ និង របួស ប្រហែល១០ម៉ឺននាក់ ខណៈអ៊ុយក្រែន ក៏បានរងនូវការខូចខាតកងទ័ព ប្រហាក់ប្រហែលគ្នាដែរ៕What the Russia-Ukraine war means for the future of cyber warfare | The Hill