រកបានមនុស្សស្រីគ្រប់លក្ខណ៍ជាសេចក្តីសុខដែលមិនអាចកាត់ថ្លៃបាន នៅក្នុងគ្រួសារ។ លើសពីនេះ ប្រៀបដូចរកបានកំណប់ទ្រព្យដ៏មហាសាលនៅក្នុងផ្ទះដែរ។
១ ដឹងពីរបៀបចំណាយនិងប្រើប្រាស់លុយយ៉ាងឆ្លាតវៃ
បើសិនអ្នកជាប្រពន្ធដែលចេះចាត់ចែងរឿងលុយកាក់ក្នងគ្រួសារយ៉ាងឆ្លាតវៃ នោះអ្នកនឹងឈ្នះការទុកចិត្តពីប្តី។ រាល់ស្វាមីទាំងអស់តែងចង់បានភរិយាដែលមានភាពឆ្លាតវៃ និងចេះមើលថែគ្រួសារ ។ ដូច្នេះ ការចេះទុកដាក់រឿងលុយកាក់ពិតជាចំណែកធំធេងដើម្បីសាងសុភមង្គលក្នុងគ្រួសារណាស់។
២ តែងតែជ្រោមជ្រែងនិងជឿជាក់ស្វាមីសូម្បីក្នុងស្ថានភាពលំបាក ឬបរាជ័យ
ជីវិតពិបាកទស្សន៍ទាយថានឹងមានរឿងអ្វីកើតឡើងនៅពេលខាងមុខណាស់ ថ្ងៃនេះមាន អាចស្អែកជួបរឿងមិនល្អក៏គ្មាននរណាដឹង។ ដូច្នេះ ការដែលរកបានភរិយាដែលនៅជាមួយបានគ្រប់ស្ថានភាព ផ្តល់តែភាពផ្អែមល្ហែមមិនចាកចោល គឺជាទ្រព្យមួយដែលកម្រប្រទះ។ 
៣ មានបេះដូងស្មោះត្រង់ ពោរពេញដោយក្តីស្រលាញ់
ឆ្លងកាត់នូវបញ្ហាលំបាកជាច្រើនក្នុងជីវិត អ្វីដែលមនុស្សប្រុសត្រូវការបំផុត គឺការផ្តល់អារម្មណ៍ផាសុកភាព សន្តិភាព និងការមិនដាក់សម្ពាធ។ ភរិយាដែលមានចរិតទន់ភ្លន់ ចិត្តស្រលាញ់និងមានតែភាពរីករាយ និងជាជ្រុងមួយដ៏កក់ក្តៅដល់បេះដូងរបស់ស្វាមី។ទាំងនេះធ្វើឲ្យគ្រួសារមានសុភមង្គលយ៉ាងពេញទំហឹង៕










