ក្រុមគោព្រៃកម្ពុជា បានអស់សិទ្ធឡើងទៅកាន់វគ្គបន្តនៃការប្រកួត AFF Mitsubishi Electric Cup 2022 ហើយ ក្រោយពីបរាជ័យក្រោមថ្វីជើងក្រុមដំរីសឹកថៃក្នុងលទ្ធផល ៣-១។
តែយ៉ាងណាមិញ មួយគ្រាប់របស់ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា ជាកីឡាករខ្មែរដំបូងដែលស៊ុតបញ្ចូលទីលើក្រុមជម្រើសជាតិថៃ បើគិតចាប់តាំងពីការប្រកួតដណ្តើមពាន Vietnam Independance កាលពីឆ្នាំ១៩៧៤ ពោលគឺរយៈពេល៤៩ឆ្នាំមកហើយ។
សម្រាប់នៅក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 នេះ កម្ពុជាបានឈរត្រឹមលេខ ៣ប៉ុណ្ណោះនៅក្នុងពូលA ដោយឈ្នះ២ ចាញ់២ មាន៦ពិន្ទុ។ ដូច្នេះពូល A នេះ ថៃ និងឥណ្ឌូនេសុី ចាប់ដៃគ្នាឡើងទៅកាន់វគ្គ៤ក្រុមជាបន្តទៀត៕