នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Deok-soo បានមានប្រសាសន៍កាលពីថ្ងៃទី៣០ ធ្នូថា កូរ៉េខាងត្បូងត្រៀមបង្ខំឱ្យអ្នកដំណើរគ្រប់រូបពីប្រទេសចិន ត្រូវបង្ហាញលទ្ធផលពិនិត្យកូវីត ចាប់តាំងពីថ្ងៃទី៥ មករា តទៅ ។ លទ្ធផលពិនិត្យនេះ បើជាទម្រង់ PCR គឺត្រូវធ្វើមុនពេលធ្វើដំណើរមិនលើសពី៤៨ម៉ោង ប៉ុន្តែបើពិនិត្យតាមបែប ATK គឺធ្វើមិនលើសពី២៤ម៉ោងមុនពេលធ្វើដំណើរ ។Confucianism Isn't Helping South Korea Beat the Coronavirus

មិនត្រឹមតែប៉ុណ្ណោះ អ្នកដំណើរពីប្រទេសចិន គិតចាប់ពីថ្ងៃទី២ មករា នឹងត្រូវពិនិត្យ PCR ម្តងទៀតពេលធ្វើដំណើរមកដល់កូរ៉េខាងត្បូង ។
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបន្ថែមថា នឹងផ្តល់ទិដ្ឋាការដោយមានកំណត់ចំពោះជនជាតិចិន រហូតដល់ចុងខែមករានេះ ព្រមទាំងផ្អាកបន្ថែមជើងហោះហើរពីប្រទេសចិនជាបណ្តោះអាសន្ន ។ ជើងហោះហើរពីចិន ត្រូវមកចុះចតនៅព្រលានយន្តហោះអន្តរជាតិ Incheon តែមួយប៉ុណ្ណោះ ។Italy sets mandatory COVID-19 tests for passengers arriving from China -  CGTN

ការធ្វើបែបនេះ កើតឡើងក្រោយពីរដ្ឋាភិបាលចិនមាននយោបាយបន្ធូរបន្ថយគោលនយោបាយជំងឺកូវីត-១៩ ក្នុងប្រទេសរបស់ខ្លួនភ្លាមៗ ដែលធ្វើឱ្យមេរោគនេះរាតត្បាតយ៉ាងឆាប់រហ័ស ។ ជាមួយគ្នានេះ ចិនក៏បានលើកលែងការឃុំខ្លួនអ្នកដំណើរចូលប្រទេសផងដែរ ដែលធ្វើឱ្យពលរដ្ឋជាច្រើននាំគ្នាកក់សំបុត្រយន្តហោះចេញពីប្រទេស ព្រោះពួកគេអាចត្រឡប់មកវិញបានដោយងាយស្រួល ប៉ុន្តែបែរជាធ្វើឱ្យប្រទេសជាច្រើនកង្វល់ទៅវិញ ។

នៅមុននេះ ប្រទេសជប៉ុនប្រកាសថា អ្នកដំណើរពីចិនតម្រូវឱ្យត្រួតរកជំងឺកូវីតនៅព្រលានយន្តហោះសិន រីឯសហរដ្ឋអាមេរិកក៏ប្រកាសថា ត្រូវមានលទ្ធផលពិនិត្យជំងឺកូវីតមុនធ្វើដំណើរចូលប្រទេសរបស់ខ្លួនផងដែរ៕

ប្រភព ៖ sanook