បរទេស៖ ពិតជាគួរឱ្យភ្ញាក់ផ្អើលក្រោយពីទឹកធ្លាក់ដ៏ល្បីល្បាញលើពិភពលោក Nyajara នៅព្រំដែនអាមេរិក-កាណាដា ប្រែទៅជាទឹកកក ខណៈពេលដែលអាមេរិកខាងជើង ជួបប្រទះព្យុះស៊ីក្លូនរដូវរងា និងអាកាសធាតុត្រជាក់ កម្រិតក្រោមសូន្យដឺក្រេ។

នាពេលកន្លងទៅថ្មីៗនេះមានភ្ញៀវទេសចរណ៍ជាច្រើនបានធ្វើការបង្ហោះ រូបភាព និងវីដេអូឃ្លីបនៃទឹកដែលហូរចេញពីទឹកធ្លាក់ Niagara ដែលជាទឹកធ្លាក់ដ៏ធំបំផុតនៅអាមេរិកខាងជើង បានប្រែក្លាយទៅជាទឹកកកមួយរំពេច ចំពេលមានព្រិលគ្របដណ្តប់តំបន់ជុំវិញ និងមានសិតុណ្ហភាពធ្លាក់ចុះយ៉ាងខ្លាំង។

ទិដ្ឋភាពដ៏ប្លែកដែលបានបណ្ដាលឱ្យទីតាំងទឹកជ្រោះដ៏ពេញនិយមមួយនេះ ប្រែក្លាយជាទឹកកកទាំងស្រុងនៅជុំវិញមូលដ្ឋានទឹកជ្រោះខាងក្រោម និងមើលទៅវាហាក់ដូចជាគ្របដណ្ដប់ដោយផ្ទាំងទឹកកកទាំងស្រុងជាមួយនឹងចំហាយដ៏ត្រជាក់នៅទីនោះ។

ក្នុងនោះបានឱ្យដឹងថា មូលហេតុដែលបណ្ដាលឱ្យទឹកធ្លាក់ Niagara ក្លាយជាកកភ្លាមៗ ដោយសារ អាកាសធាតុក្នុងតំបន់ត្រជាក់ខ្លាំង និង មានខ្យល់ព្យុះ កំបុតត្បូងដ៏អាក្រក់បំផុតមួយមិនធ្លាប់មាន។ ដោយក្នុងនោះមានខ្យល់បក់កាត់តំបន់អាមេរិកខាងជើង បង្កើតព្រំដែនអាមេរិក-កាណាដា រដ្ឋញូវយ៉កខាងលិច និងតំបន់ជុំវិញ ប្រែទៅជាទីក្រុងពោរពេញដោយព្រិលទាំងអស់។

ទោះយ៉ាងណាក៏ដោយវាហាក់ជ្រោះទឹកកក Niagara ដែលតែងតែហូរក្នុងអត្រា ៣,១៦០ តោនក្នុងមួយវិនាទី និងមានល្បឿន ៣២ ហ្វីតក្នុងមួយវិនាទី ដែលបន្តធ្លាក់មកផ្នែកខាងក្រោមដូចធម្មតា ប៉ុន្តែផ្នែកខ្លះភាគច្រើនបានប្រែទៅជាទឹកកក នៅពេលដែលវាធ្លាក់មកដល់ដី៕ ប្រភព៖ dailynews