ប្រទេសវៀតណាម៖ Sapa ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតរបស់ប្រទេសវៀតណាម យ៉ាងណាមិញនារដូវរងានេះផងដែរ សម្រស់នៅទីនេះកាន់តែស្រស់ស្អាតដោយសារតែនៅក្នុងតំបន់នេះពោរពេញទៅដោយព្រិលធ្លាក់យ៉ាងច្រើនពាស់ពេញទាំងតំបន់ភ្នំទាំងមូល។

SaPa គឺជាទីក្រុងមួយនៅជួរភ្នំ Hoang Lien Son នៃខេត្ត Lao Cai ភាគពាយ័ព្យប្រទេសវៀតណាម ដែលជាមូលដ្ឋានដើរលេងដ៏ពេញនិយមមួយក្នុងប្រទេសវៀតណាម។
នៅតំបន់ដ៏ទាក់ទាញនេះភ្ញៀវទេសចរអាចមើលឃើញវាលស្រែរាបស្មើនៃជ្រលង Muong Hoa និងនៅជិតកំពូលភ្នំ Phang Xi Pang កម្ពស់ ៣,១៤៣ ម៉ែត្រដែលអាចឡើងបានតាមរយៈផ្លូវដ៏ចោត និងដើរច្រើនថ្ងៃ ក្នុងនោះមានកុលសម្ព័ន្ធភ្នំដូចជាជនជាតិម៉ុងតាយ និងដាវដែលជាប្រជាជនក្នុងតំបន់។
យ៉ាងណាមិញនារដូវរងាបានមកដល់សម្រស់នៅទីនេះក៏កាន់តែស្រស់ស្អាតមួយកម្រឹតទៀតជាមួយនឹងព្រិលធ្លាក់ដ៏ក្រាស់ពាស់ពេញទាំងតំបន់ដែលមានកន្លែងខ្លះមានកម្រាស់រហូទៅដល់ ៣០សង់ទីម៉ែត្រ ក្នុងសិតុណ្ហភាពនៅលើកំពូលភ្នំធ្លាក់ចុះដល់ដក ១ទៅ ៣ អង្សាសេ រួមទាំងសីតុណ្ហភាពត្រជាក់ជាមួយនឹងសំណើម ៩១ ភាគរយ បង្កើតបានជាបាតុភូតដ៏កម្រនេះនៅតំបន់អនុត្រូពិចភាគខាងជើងប្រទេស និងបានបង្កើតជាទិដ្ឋភាពនៃជួរភ្នំដែលមានព្រិលធ្លាក់ និងជ្រលងភ្នំពណ៌សធ្វើឱ្យអ្នកទស្សនារំភើបចិត្តជាមួយនឹងសម្រស់ដូចក្នុងគំនូរ
ទោះជាយ៉ាងណាអ្នកស្រុកខ្លះក៏មានភាពមិនពេញចិត្ត និងមិនសប្បាយចិត្តដោយសារតែសត្វពាហនៈ និងដំណាំរបស់ពួកគេមិនអាចសម្របតាមអាកាសធាតុត្រជាក់ខ្លាំងមិនធម្មតាបែបនេះទេ។

យ៉ាងណាមិញលក្ខខណ្ឌនៃធម្មជាតិនេះបានធ្វើឱ្យសម្រស់នៃធម្មជាតិមានភាពស្រស់ស្អាតដូចគ្នា និងបានបង្កើតជាទស្សនីយភាពដ៏ទាក់ទាញបំផុតមួយស្ទើរមិនគួរឱ្យជឿ និងពេលខ្លះ ឬតំបន់មួយចំនួនបានក្លាយជាទីកន្លែងហាក់ដូចជាឋានសួគ៌៕ ប្រភព៖ The One Moment – គ្រាមួយ















