បើអ្នកកំពុងរកឃើញថា ខ្លួនឯងមានចំណុចទាំងនេះ បង្ហាញថាអ្នកកំពុងមានចិត្តលើមនុស្សម្នាក់ច្បាស់ហើយ។
១ ពេលនៅជាមួយគ្នា មានអារម្មណ៍ថាមានក្តីសុខ
បើពេលអ្នកនៅជាមួយគេ អ្នកយល់ថាខ្លួនឯងមានសុវត្ថិភាព និយាយគ្នាដោយគ្មានសម្ពាធ មានតែភាពរីករាយ នោះបង្ហាញថាគេជាមនុស្សពិសេសសម្រាប់អ្នក។ អ្នកនិងគេ ជជែកគ្នាពីនេះពីនោះដោយមិនមានអារម្មណ៍ទើសទាល់គ្នា ហើយមិនតែប៉ុណ្ណោះ នៅពេលមានបញ្ហាណាមួយ អ្នកអាចប្រាប់គេបាន ហើយគេក៏រីករាយស្តាប់ព្រមទាំងឲ្យយោបល់ថែមទៀត។ នេះជាសញ្ញា 15% ថាអ្នកកំពុងពេញចិត្តគេ។
២ អ្នកចង់ជួបគេញឹកញាប់
នៅសុខៗ អ្នកស្រាប់តែនឹកគេ ហើយបើបានជួបគេផ្ទាល់ទៀតអ្នកកាន់តែរំភើប។ មិនតែប៉ុណ្ណោះ អ្នកចង់ជួបមុខគេរាល់ថ្ងៃ ហើយចង់ជជែកជាមួយគេថែមទៀត។ អ្នកហាក់ចង់ទៅរៀន ឬទៅធ្វើការលឿនជាងមុន នឹងអាលបានជួបមុខគេ។ បេះដូងរបស់អ្នកហាក់មានតែគេម្នាក់ ហើយសញ្ញានេះបង្ហាញថា ៣៥% អ្នកកំពុងលួចស្រលាញ់គេ។
៣ អ្នកមិនចូលចិត្តនៅពេលឃើញគេស្និទ្ធស្នាលអ្នកផ្សេង
មិនថាពេលឃើញផ្ទាល់ភ្នែកនៅខាងក្រៅ ឬឃើញគេ Comment FB លេងជាមួយអ្នកផ្សេង ធ្វើឲ្យអ្នកមិនសប្បាយចិត្ត បង្ហាញថា ៥០% អ្នកស្រលាញ់គេ។ ប្រសិនបើអ្នកមានអារម្មណ៍ធម្មតាពេលដឹងថាគេស្និទ្ធស្នាលជាមួយអ្នកផ្សេង គឺមិនចម្លែកនោះទេ ។ ផ្ទុយមកវិញ អ្នកបែរជាបង្កប់អារម្មណ៍ប្រច័ណ្ឌ ឬមិនចូលចិត្ត គឺបង្ហាញថាអ្នកកំពុងលួចចូលចិត្តគេដោយមិនដឹងខ្លួនហើយ។
៤ ចូលចិត្តរំលឹកពីឈ្មោះគេញឹកញាប់
ឲ្យតែមានសាច់រឿងពាក់ព័ន្ធនឹងគេ អ្នកចូលចិត្តរំលឹកឈ្មោះពីមនុស្សម្នាក់នោះ ហើយឲ្យតែលឺឈ្មោះគេពេលណា អ្នកសប្បាយចិត្តដោយមិនដឹងខ្លួន។ នេះគឺ ៧០% បង្ហាញថា អ្នកស្រលាញ់គេ។
៥ អ្នកមានអារម្មណ៍មិនស្រួលក្នុងចិត្តពេលគេតបឆាតអ្នកយឺត
បើអ្នកមានអារម្មណ៍តូចចិត្ត ហើយមិនសប្បាយចិត្តនៅពេលឆាតទៅគេហើយ បែរជាគេតបយឺត។ នោះបង្ហាញថា ៨០% អ្នកស្រលាញ់គេពិត ព្រោះអ្នកចង់រក្សាទំនាក់ទំនង និងបង្កើនភាពស្និទ្ធស្នាលជាមួយគេ តែលទ្ធផលចេញមកធ្វើឲ្យអ្នកខកចិត្ត។ អ្នកកំពុងលួចស្រលាញ់គេខ្លាំងហើយ។
៦ អ្នកមិនចង់ឃើញគេមិនសប្បាយចិត្ត ឬខូចចិត្ត
សញ្ញានេះច្បាស់១០០% ថា អ្នកស្រលាញ់គេ ព្រោះបើមនុស្សដែលអ្នកមិនចាប់អារម្មណ៍ អ្នកច្បាស់ជាមិនខ្វល់ថា ជីវិតគេនឹងប្រទះអ្វីនោះឡើយ។ សម្រាប់មនុស្សដែលអ្នកស្រលាញ់ អ្នកចង់ត្រឹមឃើញគេសប្បាយចិត្ត ហើយចង់ឲ្យគេញញឹមដោយសារអ្នក។ បើពេលគេជួបរឿងឈឺចាប់ ឬទុក្ខព្រួយណាមួយ អ្នកចង់ចូលទៅលើកទឹកចិត្តគេ លួងលោមគេ និងចង់ឲ្យគេមានក្តីសង្ឃឹមឡើងវិញ៕










