ពេលចូលវ័យកាន់តែច្រើន ការជ្រើសរើសអាហារកាន់តែសំខាន់ ពិសេសសម្រាប់មនុស្សចាស់ដែលមានបញ្ហាសុខភាពញឹកញាប់។ សម្រាប់ទឹកដោះពពែ ត្រូវបានគេស្រាវជ្រាវឃើញថាមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព និងល្អជាងទឹកដោះគោថែមទៀត។
១ មានប្រូតេអ៊ីនខ្ពស់ ងាយរំលាយ
ប្រៀបធៀបនឹងទឹកដោះគោ ទឹកដោះពពែមានប្រូតេអ៊ីនខ្ពស់ជាង ដែលជាប្រភេទងាយរំលាយ ហើយវាជាកត្តាល្អសម្រាប់មនុស្សចាស់ដែលមានបញ្ហាខាងប្រព័ន្ធរំលាយអាហារ។
២ កម្រិតជាតិខ្លាញ់ទាប
ទឹកដោះពពែមានអត្រាជាតិខ្លាញ់ទាបជាងទឹកដោះគោ ហើយអាស៊ីតខ្លាញ់ទាំងនោះជួយរក្សាកម្រិតទាបនៃកូឡេស្តេរ៉ុលក្នុងសសៃឈាមផងដែរ។
៣ ពង្រឹងប្រព័ន្ធភាពស៊ាំ
តាមការស្រាវជ្រាវបង្ហាញថា ទឹកដោះពពែជួយបង្កើនភាពស៊ាំឲ្យរឹងមាំប្រឆាំងនឹងការឆ្លងមេរោគ កាត់បន្ថយការកើតឡើងនៃមេរោគអាឡែហ្សីផងដែរ។
៤ សម្បូរជីវជាតិនិងសារធាតុចិញ្ចឹម
ទឹកដោះពពែមិនត្រឹមផ្ទុកជាតិកាល់ស្យូម ផូស្វ័រដែលជួយឆ្អឹងនិងសាច់ដុំឲ្យរឹងមាំនោះទេ តែក៏សម្បូរដោយវីតាមីន ព្រមទាំងសារធាតុរ៉ែដែលជួយទ្រទ្រង់ដល់រាងកាយឲ្យរឹងមាំថែមទៀត៕