គម្រោងសាងសង់ព្រលានយន្តហោះធំបំផុតរបស់ប្រទេសវៀតណាម អាចនឹងប៉ះពាល់ដល់ផែនការរៀបចំតាមកាលវិភាគ ខណៈព្រលានយន្តហោះដែលមានស្ថានីយដឹកអ្នកដំណើរ តម្លៃ ៣៥ទ្រីលានដុង (១,៤៨ ពាន់លានដុល្លារ) មួយនេះ មិនទាន់រកឃើញអ្នកម៉ៅការនៅឡើយ។

អ្នកវិនិយោគសំខាន់នៃគម្រោងព្រលានយន្តហោះ Thanh Long នៃសាជីវកម្មអាកាសយានដ្ឋានវៀតណាម (ACV) បានប្រកាសថា ការដេញថ្លៃលើកញ្ចប់នេះត្រូវបានលុបចោល ហើយការដេញថ្លៃជុំថ្មីនឹងត្រូវចាប់ផ្តើមឡើងវិញម្តងទៀត។Vietnam urged to get construction of new mega-airport off the ground -  VnExpress International

ការងារនៅអាកាសយានដ្ឋាន Long Thanh នេះ ស្ថិតក្នុងខេត្ត Dong Nai ភាគខាងត្បូង ដោយបានចាប់ផ្តើមគម្រោង នៅដើមឆ្នាំ ២០២១ ហើយដំណាក់កាលដំបូង គ្រោងនឹងបញ្ចប់ នៅឆ្នាំ២០២៥ តាមអ្វីដែលបានគ្រោងទុក។

តាមពិតទៅគម្រោងនេះស្ថិតក្រោមការម៉ៅការរបស់ក្រុមហ៊ុនក្នុងស្រុក ក៏ប៉ុន្តែដោយខ្វះបទពិសោធន៍សាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិ រដ្ឋាភិបាលវៀតណាមក៏បានសម្រេចចិត្តឱ្យទៅកាន់ក្រុមហ៊ុនបរទេស តែពួកគេបានបដិសេធថា “ប្រសិនបើចង់បញ្ចប់នៅឆ្នាំ ២០២៥ ពួកគេមិនអាចធ្វើទាន់នោះទេ”។Vietnam wants phase one of Long Thanh airport project ready by March 2025

ហេតុដូច្នេះ រដ្ឋាភិបាលវៀតណាម កំពុងសម្រេចចិត្តលុបចេញនៅគម្រោងនេះវិញ ប្រសិនបើការដេញថ្លៃនៅដើមឆ្នាំក្រោយ នៅតែមិនជោគជ័យ៕Vietnam lacks builder for new airport

ប្រភព៖ VN Express