ប្រទេសថៃ៖ ក្លាយជារឿងដ៏គួរឱ្យចាប់អារម្មណ៍ និងពិតជាទប់សំណើចមិនជាប់ ក្រោយពីមហាជនបានឃើញនូវរូបភាពនៃក្រុមប៉ូលិសធ្វើការឃាត់ខ្លួនបុរសម្នាក់ស្លៀកពាក់រូបរាងជា Avatar ជិះម៉ូតូតែមិនមានមួកការពារសុវត្ថិភាព។
![]()
កាលពីពេលថ្មីៗកន្លងទៅនេះមហាជនច្បាស់ជាបានជ្រាបរួចមកហើយជាមួយនឹងខ្សែរភាពយន្ត Avatar ភាគ ២ដ៏ល្បី និងកំពុងតែចាក់បញ្ជាំងនូវគ្រប់រោងកុនក្នុងបណ្ដាប្រទេសមួយចំនួន រហូតមានមនុស្សម្នាមួយចំនួនតូចបានស្លៀកពាក់ដូចជាតួអង្គ Avatar ក្នុងរឿងដើម្បីបង្ហាញចូលទៅក្នុងបណ្ដាញសង្គម ព្រោះតែទំហំនៃការគាំទ្រ និងពេញចិត្តជាមួយនឹងរឿងប្រភេទនេះ។
ទោះជាយ៉ាងណាក្រឡេកទៅកាន់ប្រទេសថៃវិញ ស្រាប់តែមានបុរសម្នាក់បានសម្រេចចិត្តស្លៀកពាក់ជា Avatar ក្នុងឈុតពណ៌ខៀវ នឹងមានរូបរាងដូចទៅនឹងតួអង្គពិតៗ បានជិះម៉ូតូបង្អួតនូវរូបរាងថ្មីដូចទៅនឹងតួ អង្គក្នុងរឿងភាគល្បីនៅតាមទីសាធារណៈ។
ជាមួយគ្នានោះខណៈកំពុងតែជិះបង្អួតរូបរាង ស្រាប់តែប៉ូលិសមួយក្រុមបានធ្វើការឃាត់ខ្លួន ជាមួយនឹងការល្មើលជាមួយនឹងច្បាប់ចរាចរដែលលោក Avatar ម្នាក់នេះមិនព្រមពាក់មួកការពារ ដូច្នេះទើបឃាត់ខ្លួនដើម្បីណែនាំ និងដោះស្រាយតាមច្បាប់។
![]()
ទោះជាយ៉ាងណាបន្ទាប់ពីមានការបង្ហោះនូវរូបភាពនេះរួចមកក៏បានធ្វើឱ្យមហាជនជាច្រើនស្ទើទប់សំណើចមិនបាន និងលើកឡើងថាសូម្បីតែ Avatar ក៏ប៉ូលិសចាប់ដែរ ឱ្យតែមិនព្រមពាក់មួកការពារសុវត្ថិភាព៕ ប្រភព៖ Kapook











