ភ្នំពេញ៖ ក្រុមការងារអន្តរាគមបង្គ្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានឃាត់ចាប់រថយន្តចំនួន០១គ្រឿង ម៉ាក SSANGYONG ISTANA ពណ៌ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥កៅអី ពាក់ស្លាកលេខសៀមរាប ២C-៣៤២០ ដឹកផលិតផលមានដើមកំណើតពីសត្វជាប្រភេទប្រហិតចម្រុះ ក្នុងនោះរួមមាន (ប្រហិតសាច់មាន់ ប្រហិតសាច់ក្ដាម ប្រហិតសាច់ត្រី ប្រហិតសាច់គោ ប្រហិតសាច់បង្កា ប៉ាត់តេ និងហតដក) ចំនួន ២ ៨០០គីឡូក្រាម។
រថយន្តខាងលើបានដឹកជញ្ជូនចេញពីប្រទេសថៃឡង់ដ៏ តាមច្រកភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង ឆ្ពោះទៅចែកចាយនៅខេត្តសៀមរាប ក្រុមការងារឃាត់ចាប់ត្រង់ចំណុចភូមិជប់ ឃុំជប់ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចនេះក្រុមអន្តរាគមបង្ក្រាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វ បាននាំយកវត្ថតាំងដែលមានផលិតផលមានដើមកំណើតពីសត្វជាប្រភេទប្រហិតចម្រុះ សរុបចំនួន ២ ៨០០គីឡូក្រាម និងរថយន្តចំនួន០១គ្រឿង ទៅរក្សាទុកនៅចត្តាឡីស័ករបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕.jpg)
.jpg)









