ការនាំចេញសម្លៀកបំពាក់របស់វៀតណាមត្រូវបានគេកំណត់ថា នឹងកើនឡើង៩% ដើម្បីឈានដល់៤៣ពាន់លានដុល្លារនៅឆ្នាំនេះ បើទោះបីជាកត្តាសេដ្ឋកិច្ចពិភពលោកអវិជ្ជមានក៏ដោយ។
សមាគមវាយនភណ្ឌ និងកាត់ដេរវៀតណាម បាននិយាយនៅក្នុងកំណត់ត្រាថ្មីៗនេះថា ទោះបីជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ និងវាយនភណ្ឌវៀតណាមបានមើលឃើញការធ្លាក់ចុះនៃការបញ្ជាទិញ នៅក្នុងឆមាសទីពីរ នៃឆ្នាំនេះ ដោយសារការថយចុះនៃការប្រើប្រាស់សកល និងអតិផរណាកើនឡើងក៏ដោយ ការនាំចេញបាននិងកំពុងកើនឡើងពី ២ទៅ៤ពាន់លានដុល្លារ ចាប់ពីឆ្នាំ២០២១។
អាមេរិកនឹងនៅតែជាប្រទេសនាំចូលសម្លៀកបំពាក់ និងវាយនភណ្ឌវៀតណាមធំជាងគេ ដែលមានតម្លៃ ១៨ ពាន់លានដុល្លារ តាមពីក្រោយដោយកូរ៉េខាងត្បូង និងជប៉ុន។ ទោះជាយ៉ាងណាក៏ដោយ ការបញ្ជាទិញធ្លាក់ចុះ និងស្ថានភាពតម្លៃទាប ទំនងជានឹងបន្តរហូតដល់ត្រីមាសទីមួយ ឬទីពីរនៅឆ្នាំក្រោយ។
សមាគមបានព្យាករថា វិស័យនេះនឹងបន្តកើនឡើងនៅឆ្នាំក្រោយ ជាមួយនឹងការនាំចេញត្រូវបានគេរំពឹងថា នឹងឈានដល់ ៤៨ ពាន់លានដុល្លារនៅក្នុងទីផ្សារអំណោយផល និងយ៉ាងហោចណាស់ ៤៥ ពាន់លានដុល្លារនៅក្នុងទីផ្សារមិនសូវអំណោយផល៕
ប្រភព៖ VN Express










