ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួននាង អឿន ម៉ូលីកា ដាក់ពន្ធនាគារជាបណ្តោះ ក្រោមការចោទប្រកាន់ពីបទ.រំលោភលើទំនុកចិត្ត មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពោលគឺពាក់ពន្ធចេញមូលប្បទានប័តអត់សាច់ប្រាក់(សែកស្អុយ) ប្រមាណ ៣៦ ៥០០០ ដុល្លារអាមេរិក ។

ជនត្រូវចោទ ឈ្មោះ អឿន ម៉ូលីកា ភេទស្រី អាយុ២៧ ឆ្នាំ មុខរបរ ជាអ្នករកស៊ី មានទីលំនៅផ្ទះលេខ១០ ផ្លូវលេខ បុរីវ៉ារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។មេតុងទីនអនឡាញ ដ៏ល្បីល្បាញ អ្នកនាង អឿន ម៉ូលីកា  ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួន – CSNDaily

សំណុំរឿងនេះបានស្ថិតនៅលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ ក្រោយពីសួរចប់តំណាងអយ្យការបានធ្វើការចោទប្រកាន់ជនត្រូវចោទជាផ្លូវការ រួចបានចាត់បញ្ជូនទៅខាងចៅក្រម ។ សំណុំរឿងបានដល់ដៃលោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីការស៊ើបសួររយៈពេលពីរថ្ងៃ លោកស្រីចៅក្រមក៏បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន តែម្តង ។

ជនត្រូវចោទឈ្មោះ អឿន ម៉ូលីកា បានជាប់ពាក់ពន្ធលើពាក្យបណ្តឹង២ ដែលសុទ្ធតែជាបទល្មើសព្រហ្មទណ្ឌ ចេញសែកស្អុយ ស្មើទឹកប្រាក់ប្រមាណ ៣៦ ៥០០០ ដុល្លារអាមេរិក ។ ពាក្យបណ្តឹងទី១. អឿន ម៉ូលីកា ចេញមូលប្បទានប័តអត់សាច់ប្រាក់ចំនួន ៣០ ម៉ឺនដុល្លារអាមេរិកឲ្យទៅឈ្មោះ សម្ផស្ស សូលីដា អ្នកលេងតុងទីនជាមួយគ្នា និងពាក្យបណ្តឹងទី២ អឿន ម៉ូលីកា បានចេញមូលប្បទានប័តអត់សាច់ប្រាក់ឲ្យទៅឈ្មោះ ទី ចាន់នូ ចំនួន ៦៥ ០០០ ដុល្លារអាមេរិក ក៏ជាអ្នកលេងតុងទីនដែរ ដើម្បីយកទៅទិញរថយន្ត ដោយជនត្រូវចោទបានអះអាងថា ខ្ចីមិនដល់មួយខែទេ និងប្រគល់ប្រាក់សងវិញគ្រប់ចំនួន ទីបំផុតចេញសែកស្អុយមួយសន្លឹក ។Update៖ អាវុធហត្ថក្រុងភ្នំពេញ បញ្ជូនខ្លួនមេតុងទីន អឿន ម៉ូលីកា ទៅតុលាការហើយ  – CSNDaily

គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង១៥ និង២៥នាទីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២ បានចុះធ្វើការឃាត់ខ្លួននាង អឿន ម៉ូលីកា តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លេខ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញកន្លងមក៕