ប្រទេសថៃ៖ នាវារាជសុខោទ័យ ដែលជានាវារបស់រាជវង្សថៃ ត្រូវបានលិចនៅកណ្តាលឈូងសមុទ្រថៃ បន្ទាប់ពីម៉ាស៊ីនមានបញ្ហា ហើយបានពន្លិចកងទ័ពចំនួន ១០៦នាក់ ជួយសង្គ្រោះបានចំនួន ៧៨ នាក់ ​បាត់ខ្លួន២៨នាក់ និង ៣ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

នាថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២ មានសេចក្ដីរាយការណ៍បីឧប្បត្តិហេតុនៃការលិចនាវារបស់រាជវង្ស “រាជសុខោទ័យ” បន្ទាប់ពីមានព្យុះ និងខ្យល់បក់ខ្លាំងនៅកណ្តាលឈូងសមុទ្រថៃ ក្នុងស្រុកបាងសាផាន ខេត្ត ប្រាជួបគិរីខាន់។

ប្រភពដដែលបានបង្ហាញថាមុនពេលកើតហេតុកងទ័ពចំនួន១០៦នាក់មានបេសកកម្មធ្វើដំណើរទៅចូលរួមព្រឹត្តិការណ៍មួយ ដើម្បីគោរពដល់ឧត្តមនាវាឯក ព្រះមហាក្សត្រី មហាចក្រី សិរិន្ទថន ព្រះអង្គម្ចាស់ អាផាកន គៀតវង្ស ក្រុម លួង ឈុម ផន ឬ “បិតានៃកងទ័ពជើងទឹកថៃ” ក្នុងឱកាសគម្រប់ខួប ១០០ ឆ្នាំនៃការសោយទីវង្គតរបស់ព្រះអង្គនៅទីសក្ការៈបូជា ក្រុម លួង ឈុម ផន(Krom Luang Chumphon) ខេត្តឈុនបុរី។

ជាសំណាងមិនល្អ ខណៈពេលធ្វើដំណើរស្រាប់តែមានព្យុះ និងខ្យល់បក់យ៉ាងខ្លាំងនៅកណ្តាលឈូងសមុទ្រថៃ បណ្ដាលឱ្យមានទឹកហូរចូលប្រព័ន្ធអគ្គិសនីតាមបំពង់ផ្សែងក្បែរទូក និងបណ្ដាលឱ្យរលត់ម៉ាស៊ីន ជាមួយគ្នានោះស្រាប់តែនាវាបានក្រឡាប់ហើយក៏ចាប់ផ្ដើមលិចចូលក្នុងទឹកសន្សឹម ពន្លិចក្រុមទាហានទាំងអស់។

ស្របពេលនោះក្រុមអ្នកជួយសង្គ្រោះបានព្យាយាមចុះមកកន្លែងកើតហេតុភ្លាមៗ ព្រមទាំងបានជួយសង្គ្រោះបានទាហាន ចំនួន ៧៨ នាក់ទៅមាត់ច្រាំងដោយ ​ ៣ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងមនុស្សចំនួន ២៨នាក់ផ្សេងទៀតត្រូវបានបាត់ខ្លួន។

បច្ចុប្បន្នឧបទ្ទវហេតុនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងក្ដៅគគុក។

គួរបញ្ជាក់ផងដែរថានាវារាជសុខោទ័យបានសាងសង់ដោយក្រុមហ៊ុន Tacoma Boat Building Co, USAកាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ១៩៨៧ មានប្រវែងសរុប ៧៦,៨ ម៉ែត្រ ទទឹង ៩,៦ ម៉ែត្រ ជម្រៅទឹក ៤,៥ ម៉ែត្រ។

បេសកកម្មចម្បងរបស់កប៉ាល់សុខោទ័យគឺដើម្បីកម្ចាត់នាវាមុជទឹក ការល្បាតស៊ើបការណ៍ អមដំណើរក្បួន ការគាំទ្រភ្លើងនៅឆ្នេរសមុទ្រ បេសកកម្មបន្ទាប់បន្សំគឺគាំទ្របេសកកម្មកងទ័ពជើងទឹកជាចម្បង៕ ប្រភព៖ ​Sanook