គម្រោងសាងសង់ទីក្រុងដ៏អស្ចារ្យ The line City មិនទាន់លេចជារូបរាងផង ស្រាប់តែពេលនេះ ទីក្រុងឌូបៃក៏បានប្រកាសគម្រោងថ្មីមួយទៀត ដែលមានឈ្មោះថា “Downtown Circle”។
Downtown Circle គឺជាគម្រោងកងអគារមួយកម្ពស់ 550 ម៉ែត្រ ដែលធ្វើឡោមព័ន្ធអាគារដែលខ្ពស់ជាងគេរបស់ពិភពលោកមានកម្ពស់ 828 ម៉ែត្រ Burj Khalifa។ កងអាគារនេះមានប្រវែងជុំវង្វង់ 3 គីឡូម៉ែត្រ ដែលអ្នករចនាម៉ូតសង្ឃឹមថា អគារនេះនឹងផ្លាស់ប្ដូរគំនិតបែបប្រពៃណីនៃការសាងសងទីលំនៅខ្ពស់ៗ។

រង្វង់នៃអគារ Downtown Circle អាចនឹងបង្កើតឡើងដោយកងពីររួមគ្នា ដែលផ្នែកខាងក្នុងនៃអគារអាចមានក្រវ៉ាត់ឧទ្យានបៃតងមួយហៅថា Skypark។ ក្នុងឧទ្យានបៃតងនេះ អាចមានទឹកជ្រោះ ព្រៃត្រូពិច និងមានផ្កាជាច្រើនប្រភេទទៀត។
ឧទ្យានបៃតងនៃក្នុង Downtown Circle ក៏នឹងបង្ហាញពីលក្ខណៈពិសេសនៃតំបន់សម្រាប់ប្រមូលផល ទឹកភ្លៀង និងថាមពលពន្លឺព្រះអាទិត្យផងដែរ។ ដំណើរការនេះប្រៀបដូចជាប្រព័ន្ធមួយដែលរក្សាទុកកាបូន និងចម្រោះជាតិពុលដូចជាផ្នែកមួយនៃប្រព័ន្ធទីក្រុងអេកូឡូស៊ី។
គួរបញ្ជាក់ផងដែរថាមួយរយៈចុងក្រោយនេះ ឌូបៃ កំពុងប្រែក្លាយទីក្រុងរបស់ខ្លួនទៅជាទីក្រុងទំនើបជាងគេនៅក្នុងពិភពលោក ជាក់ស្តែងកាលពីដើមខែឌូបៃ បានប្រកាសសាងសង់ទីក្រុងមួយលាតសន្ធឹងចម្ងាយ ១៧០គីឡូម៉ែត្រ ទទឹង២០០ម៉ែត្រ ជាមួយកម្ពស់ ៥០០ម៉ែត្រ ហ៊ុំព័ទ្ធដោយកញ្ចក់ ដែលអាចផ្ទុកមនុស្សបានដល់ទៅ៩លាននាក់ឯណោះ៕







