ប្រទេសថៃ៖ សម្រស់នៅលើភ្នំនៃឧទ្យានជាតិក្នុងប្រទេសថៃ បានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរមកពីគ្រប់ទិសទីឱ្យមកទស្សនានូ​វភាពអស្ចារ្យនៃកំពូលភ្នំមានចុះអ័ព្ទ និង មកមើលពីដុំថ្មីជាច្រើនបានដុះយ៉ាងចម្លែក និងគួរឱ្យចាប់អារម្មណ៍ជាខ្លាំង។

ឧទ្យានជាតិ Phu Hin Rong Kla ដែលគ្របដណ្តប់តំបន់ព្រំដែននៃស្រុកចំនួនពីរគឺ ស្រុក Dan Sai  និងស្រុក Nakhon Thai នៃខេត្ត Loei នៃប្រទេសថៃ។ ឧទ្យានជាតិនេះត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាកន្លែងទាក់ទាញប្រវត្តិសាស្ត្រ ព្រោះវាធ្លាប់ជាមូលដ្ឋានរបស់បក្សកុម្មុយនិស្តកាលពីសម័យមុន ហើយវាក៏ជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ ស្រស់ស្អាត អាចនិយាយបានថាជាឋានសួគ៌ដ៏ទាក់ទាញជាខ្លាំង។

ពិតណាស់នៅពេលព្រឹក ភួយអ័ព្ទគ្របដណ្តប់លើទេសភាពថ្មទាំងមូលនៃស្លែ និង ផ្កាព្រៃ វាបង្កើតបរិយាកាសដូចសុបិន នៅពេលអ្នកកំពុងដើរកាត់ទេសភាពនៃថ្មដុះ Lan Hin Taek ក្នុងឧទ្យានជាតិ Phu Hin Rong Kla នេះ។

ថ្មនេះបានគ្របដណ្តប់លើផ្ទៃដីប្រហែល ១០ ហិចតា ដីថ្ម Lan Hin Taek មានស្នាមប្រេះជាច្រើនដែលបណ្តាលមកពីចលនានៃការផ្លាស់ប្តូរសំបកផែនដី ហើយទំហំរបស់វា ខ្លះតូច ខ្លះទៀតធំខ្លាំង ដែលអ្នកអាចទាំងមូលនៅខាងក្រោយបាន។

ការកើតឡើងនៃថ្មប្លែកៗបែបនេះអាចបណ្តាលមកពីការផ្លាត ឬចលនាផ្ទៃផែនដីរាប់លានឆ្នាំ ហើយមកទល់ពេលមកនេះទេសភាពបានបង្ហាញពីភាពស្រស់ស្អាត  តាមរយៈសំណឹកនៃថ្ម ព្រមទាំងបានគ្របដណ្ដប់ដោយស្លែ កំបោរ លីចេន និងផ្កាអ័រគីដេជាច្រើនប្រភេទនៅទីនោះ។

យ៉ាងណាមិញបន្ទាប់មកក្នុងទសវត្សរ៍ ទី ៧០ តំបន់ភ្នំ Phu Hin Rong Kla បានក្លាយជាបន្ទាយរបស់បក្ស  កុម្មុយនិស្តថៃ ហើយការប្រយុទ្ធគ្នាក៏បានកើតឡើងយ៉ាងខ្លាំងរវាងទាហានថៃ និង ពួកកុម្មុយនិស្ត ដែលបានបង្កឱ្យមានការខូចខាតយ៉ាងខ្លាំងដល់ព្រៃឈើ។

លុះចាប់តាំងពីឆ្នាំ ១៩៨៤ តំបន់សមរភូមិត្រូវបានការពារជាតំបន់ឧទ្យានជាតិនេះ ហើយបច្ចប្បន្ននេះ បន្ទាប់ពីបានងើបឡើងវិញជាយូរមក វាជាកន្លែងសម្បូរទៅដោយរុក្ខជាតិ និង សត្វព្រមទាំងទឹកធ្លាក់ដ៏ ស្រស់ស្អាត មានអាកាសធាតុត្រជាក់ពេញមួយឆ្នាំធ្វើឱ្យវាក្លាយជាកន្លែងដ៏រីករាយសម្រាប់ភ្ញៀវទេសចរជាខ្លាំង៕ ប្រភព៖ Sanook

អត្ថបទដោយ៖ យិត ម៉ានិល