ទន្លេមេគង្គជាទន្លេវែងជាងគេលំដាប់លេខ១២ នៅក្នុងពិភពលោក និងវែងជាងគេបំផុតនៅក្នុងតំបន់អាសុីអាគ្នេយ៍។

ទន្លេនេះមានប្រវែងប្រហែល ៤២០០គីឡូម៉ែត្រ ដែលឆ្លងកាត់ប្រទេសចំនួន៦ប្រទេសគឺ ប្រទេសចិន ប្រទេសភូមា ប្រទេសថៃ ប្រទេសឡាវ ប្រទេសកម្ពុជា ប្រទេសវៀតណាម និងហូរចាក់ចូលក្នុងសមុទ្រចិនខាងត្បូង។ ទន្លេនេះមានទំហំគ្រប់ដណ្តប់លើផ្ទៃដីប្រហែល ២.៦លានគីឡូម៉ែត្រការ៉េ។ Partnering with the Mekong River Commission - eWater

ទន្លេមេគង្គជាសរសៃឈាមរបស់ប្រទេសកម្ពុជា ទន្លេនេះហូរកាត់ខេត្តដូចជា ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម រាជធានីភ្នំពេញ និងព្រៃវែង ហើយបានបញ្ចប់នៅព្រំប្រទល់វៀតណាម។

ទន្លេមេគង្គហូរកាត់ប្រទេសកម្ពុជាមានប្រវែង ៥០០គីឡូម៉ែត្រ ដែលចាប់ពីល្បាក់ខោននៃប្រទេសឡាវរហូតដល់ព្រំប្រទល់ប្រទេសវៀតណាម ។ ធារទឹកទន្លេនេះនៅរដូវវស្សាមានទំហំ ៣៤.០០០ម៉ែត្រគូប គឺស្មើនឹងម្ភៃដងនៃធារនៅ រដូវប្រាំង ។ រីឯរបបទន្លេក៏ទៀងទាត់ណាស់ដែរ ។ នៅរដូវប្រាំង ពីខែវិច្ឆិកា ទៅឧសភា ទន្លេសាប ដែលបញ្ចេញទឹកពីបឹងទន្លេសាប ហើយនិងទន្លេមេគង្គ តែងតែនាំទឹកបញ្ចូលគ្នាត្រង់ទន្លេចតុមុខនៅភ្នំពេញ រួចក៏បង្ហូរទឹកនោះទៅតាមដៃទាំងពីរចុះទៅសមុទ្រ ។ នៅរដូវវស្សា ពីខែមិថុនា ដល់ខែតុលា ទឹកដែលបានមកពីការរលាយទឹកកកនៅទីបេ និងពីទឹកភ្លៀង តែងហូរចាក់មកក្នុងទន្លេមេគង្គដោយល្បឿនខ្លាំង ហើយនៅកន្លែងខ្លះទឹកមានកម្រិតកម្ពស់ដល់ ៣០ ម៉ែត្រ។Upper Vs Lower Mekong – What's The Difference? - Rainforest Cruises

ជំនន់ដ៏អស្ចារ្យនេះមិនគ្រាន់តែផ្ដល់ទឹកឲ្យពេញបណ្ដាញខាងត្បូងប៉ុណ្ណោះទេ ថែមទាំងចាល់ចូលទៅក្នុងបឹងទន្លេសាបទៀតផង។ ជំនន់នេះដំបូងចាប់ផ្ដើមនៅប្រទេសឡាវនៅខែកក្កដា រួចចុះមកក្រោមជាលំដាប់ ហើយជំនន់អតិបរមានៅក្រុងភ្នំពេញនៅដំណាច់ខែកញ្ញា (ទឹកឡើងពី ៧ ទៅ ៩ ម) ។បឹង និងកំហូងទាំងឡាយដែលនៅអមទន្លេមេគង្គ ពីក្រចេះដល់បាណាម មានមុខងារខាងធ្វើឱ្យរបបទន្លេមេគង្គមានភាពទៀងទាត់។ ទឹកឡើង ឬស្រកនៃបឹងកើតមានក្រោយទឹកភ្លៀង ឬទឹកស្រកនៃទន្លេជានិច្ច គឺបឹងតែងតែទាក់ទងជាមួយនឹងទន្លេដោយសារព្រែក។ នៅរដូវទឹកស្រក ព្រែកច្រើនតែស្ងួត រីឯបឹងមានសល់ទឹកជាអប្បបរមា៕China Notifies Downstream Mekong Neighbors Days After It Began Holding Back  Water