បរទេស៖ រដ្ឋាភិបាលប្រទេសប៉េរូបានប្រកាសអាសន្នជំងឺគ្រុនផ្តាសាយបក្សីរយៈពេល៣ខែ និងអាជ្ញាធរបានធ្វើការសម្លាប់សត្វស្លាបជាង ៣៧,០០០ ក្បាលនៅក្នុងប្រទេស។

ទីភ្នាក់ងារសារព័ត៌មាន បរទេសបានរាយការណ៍ពីទីក្រុង លីម៉ា ប្រទេសប៉េរូ នាថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ២០២២ នេះ ដែលបានឱ្យដឹងថា ក្រសួងកសិកម្ម ប្រទេសប៉េរូ បានធ្វើការសម្លាប់សត្វស្លាបប្រហែល ៣៧,០០០ ក្បាល ដែលជាប្រភេទសត្វស្លាបផ្សេងៗគ្នា នៅឯកសិដ្ឋានចិញ្ចឹមមាន់នៅ Huacho ភាគខាងជើងនៃទីក្រុង Lima ដោយសារតែ ជំងឺផ្ដាសាយបក្សីរីករាលដាលខ្លាំងនៅក្នុងកសិដ្ឋាននោះ។
លើសពីនេះប្រភពដដែលក៏បានគេរាយការណ៍ផងដែរថា អាជ្ញាធរប៉េរូបានសម្លាប់សត្វស្លាបប្រហែល ៧០០ ក្បាលបន្ថែមទៀតដើម្បីការពារការរីករាលដាលនៃជំងឺផ្តាសាយបក្សី នៅទីក្រុង Lambayegui ដែលមានទីតាំងនៅភាគខាងជើងនៃប្រទេសនេះដូចគ្នា។
រដ្ឋាភិបាលប៉េរូបានប្រកាសពីការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីនៅក្នុងប្រទេស ជាមួយនឹងការបញ្ជាក់បឋមថា វាគឺជាមេរោគ “H5N1” ដែលភាគច្រើនពួកវាឆ្លងតាម “ហ្វូងសត្វស្លាបព្រៃនៅអាមេរិកខាងជើង” ។

យ៉ាងណាមិញវាជាភាពអាសន្នផ្នែកសុខភាពសាធារណៈថ្នាក់ជាតិសម្រាប់រយៈពេល ៩០ ឬរយៈពេល៣ខែ ក្នុងការស្នើសុំប្រទេសដាក់ក្នុងភាពអាសន្ន ប៉ុន្តែក៏បានបញ្ជាក់កុំឱ្យប្រជាពលរដ្ឋភ័យស្លន់ស្លោ ដោយសង្កត់ធ្ងន់ថា ការបរិភោគសាច់បសុបក្សី និងស៊ុត នៅតែអាចប្រតិបត្តិបាន ប៉ុន្តែត្រូវប្រាកដក្នុងការចម្អិនវាឱ្យបានត្រឹមត្រូវ៕ ប្រភព៖ Dailynews
អត្ថបទដោយ៖ យិត ម៉ានិល











