កាលពីពេលថ្មីៗនេះអ្នកវិទ្យាសាស្ត្រ បានរកឃើញវីរុសថ្មីៗចំនួន១៣ មានអាយុកាលជាង ៤៨,៥០០ឆ្នាំ នៅក្រោមបឹងទឹកកកដែលគេហៅថា Permafrost ។

វីរុសនេះបានរស់ឡើងវិញ និង កំណត់លក្ខណៈនៃមេរោគថ្មីចំនួន១៣ ដែលគេហៅថា «Zombie Viruses»។  អ្នកវិទ្យាសាស្រ្តអឺរ៉ុបមកពីប្រទេសរុស្ស៊ី អាល្លឺម៉ង់ និង បារាំង បានសង្កេតឃើញថា វីរុសនេះនៅតែអាចឆ្លង ទោះបីជាវាកប់ជាប់ក្រោមស្រទាប់ដីកកអស់រយៈពេលរាប់ពាន់ក៏ដោយ។Scientists revive 50,000-year-old 'zombie' virus from Siberian permafrost, is it bad news for earth? | World News | Zee News

ថ្វីបើវាជាមេរោគ Zombie ក៏មិនមែនមានន័យថា មេរោគនេះបង្កើតឱ្យមនុស្សក្លាយជា ខ្មោច Zombie នោះទេ គឺអាចបង្កឱ្យមនុស្សមានជំងឺផ្លូវដង្ហើមតែប៉ុណ្ណោះ ប្រសិនបើវាបានឆ្លងរាតត្បាតពិតមែន។

បច្ចុប្បន្ននេះអ្នកវិទ្យាសាស្រ្តកំពុងតែស្ដែងការព្រួយបារម្ភជាខ្លាំងពាក់ព័ន្ធនឹងបញ្ហានេះ ដោយសង្កត់ធ្ងន់ថា ប្រសិនបើផែនដីក្ដៅខ្លាំងផ្ទាំងទឹកកកអាចនឹងរលាយ ហើយមេរោគនេះអាចនឹងលេចចេញហើយឆ្លងរាតត្បាតដល់មនុស្ស សត្វ ក្នុងសកលលោកទាំងមូល៕Zombie Virus Revived: Unlock the UNTOLD chapter in history HERE! Scientists claim 'They remained infectious DESPITE...' | World News | Zee News

ប្រភព៖ Economic Times