្នំពេញ៖ ក្រសួងទេសចរណ៍បានជូនដំណឹងពីការបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ២ ក្រុមហ៊ុន។

ក្រុមហ៊ុនទាំង២នោះរួមមាន៖
១. ការីទេសចរណ៍ ស៊ី អ៊ិន អ៊ិនធើណេសិនណល ត្រាវែល (C.N International Travel Co.,Ltd)

២. ការីទេសចរណ៍ ហ្រ្គេ ទ្បាញ (ខេមបូឌា) ឯ.ក (Gray Line Cambodia Co.,Ltd)

ក្រសួងទេសចរណ៍នឹងដំណើរការតាមនីតិវិធីក្នុងការអនុញ្ញាតឱ្យបិទអាជីវកម្មការីទេសចរណ៍ ក្នុងរយៈពេល ១ខែទៀត ដោយទុកលទ្ធភាពឱ្យប្រតិបត្តិករទេសចរណ៍ និងសាធារណជនទាំងអស់ធ្វើការតវ៉ា ករណីមានការពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុក្នុងប្រតិបត្តិការអាជីវកម្មទេសចរណ៍កន្លងមកដែលមិនទាន់ដោះស្រាយរួចរាល់ជាមួយអាជីវកម្មខាងលើ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp4jx-T9MGq7Ilil9IdcgeRKxDYcu6OwFrEhuS8JKZMh2AbPIokgGVnEZ8SuYcS9pIU0XdWwhvqp2SIaZm9ZhrTnE0A6YTBQ7YMd8vol07I0sn2G_jEKBQwo7kI1l_E1suW-pWvXmnMJDOG3mTbeAKhNqJd2NBk98mEulGJQXZGIAS6iQsJN5864YL/s1279/photo_2022-11-11_11-54-17.jpg