ប្រទេសរុស្ស៊ី៖ សត្វខ្លាឃ្មុំបានក្លាយជានិមិត្តសញ្ញាឱ្យប្រទេសរុស្ស៊ីតាំងពីបុរាណកាល ហើយវាក៏បានធ្វើឱ្យប្រជាជនរស់នៅប៉ែកអ៊ឺរ៉ុបបានដឹងថាវត្តមាននៃរូបសត្វខ្លាឃ្មុំ គឺជារបស់រុស្ស៊ី ដែលសូម្បីតែគណបក្សនយោបាយដ៏ធំបំផុតរបស់រុស្ស៊ីសព្វថ្ងៃ គឺគណបក្ស United Russia របស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក៏មានរូបសញ្ញាគណបក្សរាងខ្លាឃ្មុំនេះផងដែរ។


ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ទេ តើខ្លាឃ្មុំបានក្លាយជានិមិត្តរូបនៃប្រទេសរុស្ស៊ីដោយរបៀបណា? នៅក្នុងអត្ថបទនេះ យើងនឹងនាំអ្នកទៅរកចម្លើយ។

ខ្លាឃ្មុំគឺជាសត្វដែលមានការគោរពយ៉ាងខ្លាំងក្នុងចំណោមពួកស្លាវ (Slavs) បុរាណដែលជាបុព្វបុរសរបស់ប្រជាជនរុស្ស៊ី។ ហើយសត្វខ្លាឃ្មុំត្រូវបានគេផ្សារភ្ជាប់ជាមួយនឹងជំនឿក៏ដូចជាសាសនាស្លាវីមុនពេលពួកគេប្តូរទៅជាគ្រិស្តសាសនាកាលពីបុរាណ។

ឧទាហរណ៍ជាក់ស្តែងមួយ នៅពេលដែលខ្លាឃ្មុំចូលក្នុងរដូវ hibernation ដែលមានរយៈពេលពីរដូវរងាដល់និទាឃរដូវក្នុងប្រទេសរុស្ស៊ី គឺពួកស្លាវ (Slavs)ក៏បានប្រារព្ធពិធីមួយក្នុងឱកាសនៃការដោះលែងសត្វខ្លាឃ្មុំពីរដូវ hibernation ព្រោះវាជានិមិត្តរូបនៃការចាប់ផ្តើមរដូវកាលថ្មី។

ដូច្នេះតើខ្លាឃ្មុំមានទំនាក់ទំនងជាមួយរុស្ស៊ីនៅពេលណា? ចម្លើយគឺនៅយុគសម័យកណ្តាល នៅពេលនោះ ប្រជាជននៅអឺរ៉ុបខាងលិចមិនសូវស្គាល់រុស្ស៊ីនោះទេ ប៉ុន្តែពួកគេដឹងត្រឹមថាតែ ប្រទេសរុស្ស៊ីគឺជាទឹកដីនៅឆ្ងាយ ដើរថយក្រោយ និងព្រៃផ្សៃខ្លាំង។

ដូច្នេះនៅប្រជាជននៅប៉ែកអ៊ឺរ៉ុបភាគច្រើន ពេលដែលគូរផែនទីនៃទីតាំងប្រទេសរុស្ស៊ី ពួកគេគូររូបខ្លាឃ្មុំ នៅតំបន់រុស្ស៊ី ដើម្បីបង្ហាញពីភាពសាហាវព្រៃផ្សៃ។ ជាងនេះទៅទៀតគេបានដឹងថា រុស្ស៊ីប្រើខ្លាឃ្មុំដើម្បីប្រហារជីវិតអ្នកទោសកាន់តែច្រើន នេះបានធ្វើឱ្យរុស្ស៊ីក្លាយជាខ្លាឃ្មុំដ៏កាចសាហាវនៅក្នុងក្រសែភ្នែករបស់អឺរ៉ុបខាងលិច។

នៅចុងសតវត្សរ៍ទី ១៨ ខ្លាឃ្មុំនិងរុស្ស៊ីកាន់តែមានទំនាក់ទំនងស៊ីជម្រៅ រហូតគំនូរជីវចលនយោបាយ នៅឆ្នាំ ១៧៩១ដែលគូរដោយវិចិត្រករជនជាតិអង់គ្លេស បានគូរូបថ្លុកនយោបាយដែលមានចំណងជើងថា “The Russian Bear and Her Invincible Rider Encountering the British Legion” បានចេញមកការប្រឈមមុខនឹងកងទ័ពអង់គ្លេស ដោយរូបថ្លុកនេះគឺជារឿងកំប្លែងរបស់ព្រះចៅអធិរាជ Catherine the Great នៃប្រទេសរុស្ស៊ី  ម្ចាស់ក្សត្រីមានរាងដូចខ្លាឃ្មុំ កំពុងប្រឈមមុខនឹងស្តេច George III នៃប្រទេសអង់គ្លេសនិងពួកអភិជនរបស់គាត់។

បន្ទាប់ពីនោះមក កាសែត និងគំនូរជីវចលនយោបាយផ្សេងទៀតបានយកខ្លាឃ្មុំមកជំនួស ឬតំណាងឱ្យរុស្ស៊ី រហូតដល់ទីបំផុតវាក្លាយជាការចងចាំ។ ខ្លាឃ្មុំនិងរុស្ស៊ីនៅតែទាក់ទងគ្នាសូម្បីតែនៅក្នុងយុគសម័យនៃការផ្លាស់ប្តូររបស់រុស្ស៊ីទៅជាសហភាពសូវៀត រូបសត្វខ្លាឃ្មុំជាមួយញញួរនិងនិមិត្តសញ្ញាកណ្ដឹងវាបានក្លាយជារូបភាពដែលអាចទទួលស្គាល់របស់សហភាពសូវៀត។

ទោះបីជាការចាប់ផ្តើមដែលធ្វើឱ្យខ្លាឃ្មុំក្លាយជានិមិត្តរូបតំណាងនៃប្រទេសរុស្ស៊ីក៏ដោយ វាត្រូវបានគេមើលឃើញកើតចេញពីអាកប្បកិរិយាអវិជ្ជមាន ដូជា ភាពឃោរឃៅ ព្រៃផ្សៃ និងយឺតយ៉ាវដូចខ្លាឃ្មុំ ប៉ុន្តែក្រោយមកជនជាតិរុស្ស៊ីបែរជជាមានមោទនភាពចំពោះរូបខ្លាឃ្មុំរបស់ពួកគេទៅវិញ។

ជាក់ស្ដែងការរៀបចំដោយកីឡាអូឡាំពិកឆ្នាំ ១៩៨០ នៅទីក្រុងម៉ូស្គូខ្លាឃ្មុំតូចដ៏គួរឱ្យស្រលាញ់មួយ ក្បាល ឈ្មោះ Misha ត្រូវបានជ្រើស រើសជា ម៉ាស្កូតនៃការប្រកួតកីឡាអូឡាំពិកដើម្បីបង្កើតរូបភាព និងការយល់ឃើញថ្មី ដោយខ្លាឃ្មុំមិនមែនជាសត្វសាហាវដូចដែលគេយល់នោះទេ។

ទោះជាយ៉ាងណានិមិត្តរូបនៃសត្វខ្លាឃ្មុំសម្រាប់ប្រទេសរុស្ស៊ី ក៏មានការស្ទង់មតិបន្ថែមថា ដោយគេបានចោទសួរថាតើខ្លាឃ្មុំរុស្ស៊ីមានន័យយ៉ាងណា? ក្នុងនោះមាន ៧៧ភាគរយនៃអឺរ៉ុបខាងលិចបាននិយាយថាវាមានន័យថាការឈ្លានពាន។

ប៉ុន្តែផ្ទុយទៅវិញនៅពេលធ្វើការស្ទង់មតិជាមួយជនជាតិរុស្សី ច្រើនជាង ៥៨ភាគរយពួកគេបាននិយាយថាវាមានន័យថាកម្លាំង៕ ប្រភព៖ Kapook