បរទេស៖ ទីក្រុង វ៉ារ៉ាណាស៊ី (Varanasi) ត្រូវបានគេស្គាល់ជាយូរមកហើយថាជាទីក្រុងដ៏បរិសុទ្ធបំផុតមួយរបស់ពិភពលោក រដ្ឋធានីខាងវិញ្ញាណរបស់ប្រទេសឥណ្ឌាឥឡូវនេះកំពុងទាក់ទាញអ្នកចាប់អារម្មណ៍រឿងអាហាបួស ខណៈដែលទីនេះប្រែក្លាយទៅជាឋានសួគ៌បួស។

វ៉ារ៉ាណាស៊ី (Varanasi) គឺជាទីក្រុងមួយនៅភាគខាងជើងរដ្ឋ Uttar Pradesh នៃប្រទេសឥណ្ឌា ដែលមានអាយុកាលតាំងពីសតវត្សទី ១១ មុនគ.ស ដោយចាត់ទុកថាជារាជធានីខាងវិញ្ញាណនៃប្រទេសឥណ្ឌា ហើយក៏ជាទីក្រុងដែលមានអាយុកាលចំណាស់ជាងគេបំផុតនៅលើផែនដីទាក់ទាញអ្នកធ្វើធម្មយាត្រាហិណ្ឌូដែលងូតទឹកនៅក្នុងទឹកពិសិដ្ឋនៃទន្លេ Ganges និងធ្វើពិធីបុណ្យសព ។ នៅតាមដងផ្លូវក្នុងទីក្រុងមានប្រាសាទប្រហែល ២,០០០ រួមទាំង Kashi Vishwanath ដែលជា “ប្រាសាទមាស” ដែលឧទ្ទិសដល់ព្រះសិវៈហិណ្ឌូ និងជាទីសក្ការៈដ៏បរិសុទ្ធបំផុតសម្រាប់អ្នកកាន់សាសនាហិណ្ឌូចំនួន ១.២ ពាន់លាននាក់នៅលើពិភពលោក។

ជារៀងរាល់ថ្ងៃ នៅពេលដែលសំឡេងកណ្ដឹងប្រាសាទបន្លឺឡើង អ្នកកាន់សាសនារាប់ម៉ឺននាក់មកពី៨៨ នៃទីក្រុងដើម្បីធ្វើដំណើរដោយថ្មើរជើងចុះទៅក្នុងទន្លេគង្គា ដើម្បីលាងជម្រះអំពើបាបរបស់ពួកគេ។ ជាមួយគ្នានោះសាច់ញាតិនៃសពបាននាំគ្នាទៅកាន់ទីបូជាសពនៃក្រុង Varanasi ដែលជាកន្លែងបូជាសពដុតពេញម៉ោង ដោយគេជឿថាព្រះសិវៈបានខ្សឹបប្រាប់ពីមន្តតារ៉ាក់ (សូត្រធម៌រំដោះគ្រោះ) ចូលទៅក្នុងត្រចៀករបស់អ្នកបូជាទាំងអស់នៅទីនេះ ដោយផ្តល់ឲ្យពួកគេនូវ Moksha ឬការសង្គ្រោះភ្លាមៗមកកាន់ពួកគេ។

តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ នៅក្នុងប្រទេសឥណ្ឌាដែលមានសាសនាហិណ្ឌូ ៨០ភាគរយ និងអ្នកបួស ២០ភាគរយ ហើយសម្រាប់ទីក្រុងមួយចំនួន ជាពិសេសគឺទីក្រុង Varanasi គឺគ្មានទេការទទួលទានសាច់នៅគ្រប់ទីកន្លែងនៅទីនេះ។

ប៉ុន្តែអ្វីដែលធ្វើឱ្យទីក្រុងមួយនេះទទួលបានការចាប់អារម្មណ៍ខ្លាំងនោះគឺម្ហូបបួសរបស់ទីក្រុង Varanasi ដែលគួរឱ្យចាប់អារម្មណ៍ ដែលអាហារទាំងនោះបានជះឥទ្ធិពលដោយផ្ទាល់ដោយអារម្មណ៍ខាងវិញ្ញាណដ៏រឹងមាំរបស់វា។ ម៉ឺនុយក្នុងហាង នឹងត្រូវប្រកាន់ខ្ជាប់នូវស្តង់ដារតឹងរ៉ឹងបំផុតនៃអាហាបួសដែលកំណត់ដោយ ព្រះធម៌នៃសាសនា។

ដូច្នេះហើយទើបមានការហាមប្រើខ្ទឹមបារាំង និងខ្ទឹមក្នុងការចម្អិនអាហារ ដែលគេជឿថា បង្កើនកំហឹង ឆេវឆាវ និងការថប់បារម្ភ ជាពិសេសគឺអាហារសាច់តែម្ដង។

ទោះជាយ៉ាងប្រពៃណីក្នុងភោជនីយដ្ឋាននៃទីក្រុង Varanasi ជាច្រើនបានបម្រើសាច់ ដើម្បីផ្គត់ផ្គង់ដល់ភ្ញៀវទេសចរលោកខាងលិច និងអ្នកធ្វើធម្មយាត្រាហិណ្ឌូដែលមិនមែនជាអ្នកបួស។ ប៉ុន្តែនៅឆ្នាំ ២០១៩ រដ្ឋាភិបាលជាតិនិយមហិណ្ឌូបានហាមឃាត់ការលក់ និងទទួលទានសាច់ក្នុងរង្វង់ ២៥០ ម៉ែត្រ នៃប្រាសាទ Varanasi និងតំបន់បេតិកភណ្ឌទាំងអស់។

ដែលនេះក៏បានលើកទឹកចិត្តភោជនីយដ្ឋានឱ្យចាប់ផ្តើមបង្ហាញរូបមន្តអាហារបួសក្នុងស្រុក និងម្ហូប អាហារដែលមិនប្រើសាច់ ដែលត្រូវបានបន្សល់ទុកជាច្រើនជំនាន់នៅទីក្រុង Varanasi ៕ ប្រភព៖ travel