ម្ចាស់ចម្ការក្រូចពោធិ៍ សាត់ ក្រូចថ្លុង និងទុរេន ម្នាក់នៅក្នុងស្រុកបន្ទាយស្រី ខេត្ត សៀមរាប កំពុងត្រៀមប្រមូលផលក្រូចពោធិ៍សាត់ ដែលធ្វើ ការដាំដុះតាមបែបធម្មជាតិ ដោយមិនប្រើប្រាស់ជីគីមី។

លោក កុយ ប៊ុនលី រស់នៅក្នុងភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀម រាប បានឱ្យដឹងថា លោកចាប់ ផ្តើមការងារដាំដុះដំណាំកសិកម្មជាង៥ឆ្នាំមកហើយ ក្នុងទំហំផ្ទៃដីប្រមាណ២ហិកតា ដោយមានដាំដុះដំណាំទុរេន ក្រូចពោធិ៍សាត់ និងក្រូចថ្លុង។ លោកបន្តថា ក្រោយពេលជិតបញ្ចប់ការប្រមូលផលផ្លែទុរេនមក លោកក៏ត្រៀមប្រមូលផលផ្លែក្រូចពោធិ៍សាត់ នាអំឡុងខែកញ្ញាខាងមុខ ដើម្បីលក់ទៅកាន់ទីផ្សារ។

លោកបន្តទៀតថា ក្រូចពោធិ៍សាត់ដែលលោកដាំមានចំនួន២០០ដើម បានប្រមូលផល២ឆ្នាំមកហើយ ដោយក្រូចពោធិ៍សាត់ ត្រៀមប្រមូលផលនេះ មានទំហំធំៗល្អ និងរសជាតិផ្អែមឆ្ងាញ់ទើបមាន ការទទួលស្គាល់ពីអតិថិជន។លោកបន្តថា នៅពេលប្រមូលផលក្រូចបាន មិនចាំបាច់យកទៅលក់នៅទីផ្សារខាងក្រៅឡើយ គ្រាន់តែដាក់លក់នៅមុខផ្ទះ ឬផុសលក់តាមបណ្តាញទំនាក់ទំនងសង្គមប៉ុណ្ណោះ។

លោកបន្តទៀតថា ដោយសាររសជាតិឆ្ងាញ់របស់ក្រូចពោធិ៍ សាត់ ដែលដាំដុះដោយជីធម្ម ជាតិ មិនប្រើប្រាស់ជីគីមីនោះ ក្រូចពោធិ៍សាត់របស់លោក អាចលក់បានក្នុងមួយផ្លូន៥ ម៉ឺនរៀល ដូចនេះក្នុងមួយរដូវប្រមូលផលក្រូចលោកអាចលក់បានប្រាក់ចាប់ពី១០០០ ទៅ២០០០ដុល្លារ។

បានប្រមូលផលហើយរាល់ថ្ងៃហ្នឹង បានរយៈ ពេល២ឆ្នាំ ដាំរយៈពេល៤ឆ្នាំ ប្រមូលផលបានម្តងហើយនៅម្តងទៀត ប្រហែលខែភ្ជុំអាចនឹងប្រមូលផលម្តងទៀត ខែ មុនយើងប្រមូលផលក្នុងខែ៤ ពីហ្នឹងមកវាក្តឹបបន្តកន្ទុយរហូត លក់បានរហូតក្រូចនេះ។រសជាតិពួកភ្ញៀវដែលគាត់អញ្ជើញមក ថាគួរសមអាចទទួលយកបាន មិនចាញ់ក្រូចពោធិ៍សាត់ប៉ុន្មានដែរ ខ្ញុំលក់តែនៅក្នុងចំការរបស់ខ្ញុំទេ ភ្ញៀវគាត់អញ្ជើញមកដល់ចម្ការ ព្រោះគាត់ស្គាល់ គាត់ចេះតែខលសួរតាមគ្នាគាត់មកណាស់ ដល់ពេលសួរខ្ញុំ ខ្ញុំថាមានទុំហើយ បានគាត់អញ្ជើញមក ខ្ញុំអត់បានដឹកចូលទៅដាក់ទីផ្សារអីទេ និយាយទៅខ្ញុំអត់កំណត់ខែបាន ព្រោះក្រូចនេះកាលណាយើងដាក់ទឹកទៅវាចេញផ្កាមក ខ្ញុំមិនអាចកំណត់បានទេ ព្រោះវាផ្លែរហូតបន្តគ្នា ការថែ ទាំកាលណាវាជិតអស់ផ្លែយើងបុកទៅវាចេញផ្លែផ្កាមកហើយ ផ្លែខួបប្រាំងខួបវស្សា។

សូមជម្រាបផងដែរថា ក្រូចពោធិ៍សាត់ មានរសជាតិឆ្ងាញ់ ទទួលបានការនិយមទទួល ទានយ៉ាងខ្លាំងពីប្រជាពលរដ្ឋទូទៅ ព្រោះផ្តល់អត្ថប្រយោជ ន៍ជាច្រើនដល់សុខភាព។ ដំណាំក្រូចពោធិ៍សាត់ ទោះបី ជាប្រើពេលដាំដុះយូរបន្តិច តែអាចហុចផលមកវិញជារៀង រាល់ឆ្នាំ រហូតដល់ជិត១៥ឆ្នាំឯណោះ បើសិនកសិករមានបច្ចេកទេសដាំដុះ និងថែទាំបានល្អប្រសើរ៕

ប្រភព: ក្រសួងព័ត៌មាន