សិង្ហបុរី៖ ក្រសួងសុខាភិបាលសឹង្ហបុរី (MOH) បានបញ្ជាក់ពីករណីនាំចូលលើកដំបូងនៃជំងឺអុតស្វា​ (Monkeypox) លើបុរសជនជាតិ​អង់គ្លេស អាយុ​៤២​ឆ្នាំ ដែលគាត់ធ្វើការ​ជា​អ្នកបម្រើ​លើ​យន្តហោះ​ ខណៈបុរសនោះស្ថិតនៅក្នុងប្រទេសសិង្ហបុរីចន្លោះពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមិថុនា ហើយនៅថ្ងៃទី១៩ ខែមិថុនា គាត់បានហោះចូល និងចេញពីប្រទេសសិង្ហបុរី ដោយគាត់​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ចំពោះ​ជំងឺ​អុតស្នៅ​ថ្ងៃ​ទី២០ ខែ​មិថុនា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ CNA

បច្ចុប្បន្ន​អ្នកជំងឺខាងលើកំពុង​សម្រាក​ព្យាបាល​នៅ​ឯមជ្ឈមណ្ឌល​ជាតិ​សម្រាប់​ជំងឺ​ឆ្លង (NCID) ហើយចំណែក​ស្ថានភាព​គាត់​មាន​ស្ថិរភាពនឹងធឹងល្អ ខណៈការតាមដានទំនាក់ទំនងកំពុងបន្ត។

ដោយបុរសនោះបានចាប់ផ្តើមឈឺក្បាលនៅថ្ងៃទី១៤ ខែមិថុនា និងគ្រុនក្តៅនៅថ្ងៃទី១៦ ខែមិថុនា។ រោគសញ្ញាទាំងនេះបានដោះស្រាយជាបន្តបន្ទាប់ ហើយបន្ទាប់មកគាត់បានកើតកន្ទួលលើស្បែកនៅថ្ងៃទី១៩ ខែមិថុនា ៕