ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ផេក Angkor Green Gardens by Dara បានប្រកាសជាថ្មីម្ដងទៀតថា “សួន បៃតងអង្គរ” ឬ ត្រូវបានគ្រប់គ្នាស្គាល់ថាជា “ភូមិវប្បធម៌” នឹងបើកដំណើរទទួលភ្ញៀវឱ្យចូលទស្សនាចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ដោយឥតគិតថ្លៃ។
យ៉ាងណាមិញ Angkor Green Gardens by Dara បានបញ្ជាក់នៅលើផេកផ្ទាល់ខ្លួនថា៖ “សូមស្វាគមន៍មកកាន់ សួនបៃតងអង្គរ របស់សណ្ឋាគារ តារា គ្រុប។ សួនច្បារទំហំ ២១ហិចតា ដែលមានប្រវត្តិដ៏សម្បូរបែប សួនឧទ្យាន សិប្បកម្ម និង រូបចម្លាក់ដ៍ស្រស់ស្អាតជាច្រើនមួយនេះ នឹងបើកទទួលសាធារណជន ចាប់ពីថ្ងៃទី១៨ រហូតដល់ ថ្ងៃទី៣០ ខែមិថុនា ដោយឥតគិតថ្លៃ។”
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន « ភូមិវប្បធម៌កម្ពុជា » បានប្រកាសបិទអាជីវកម្មទាំងស្រុងរបស់ខ្លួន នៅខែវិច្ឆិកា ឆ្នាំ២០២០ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យចំនួនភ្ញៀវមកចូលទស្សនា មានការថយចុះយ៉ាងគំហុកជាច្រើនខែ ហើយក្រុមហ៊ុនបានជួបការលំបាកផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយ៉ាងខ្លាំង ពោលគឺក្រុមហ៊ុនមិនអាចផ្គត់ផ្គង់ លើការចំណាយនានា ជុំវិញដំណើរការអាជីវកម្ម បន្តទៀតបាននោះទេ ៕