រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ដែលមហាជនធ្លាប់បានស្គាល់បុគ្គល កក្កដាសុភ័ណ្ឌ បាន​ចូល​ផឹកស៊ី​នៅ​ក្នុង​ហាង​មួយ​កន្លែង ហើយ​ក៏​ត្រូវ​បាន​បក្សពួក​មួយ​ក្រុម​ទៀត បាន​ប្រើ​ហិ​.​ង្សា​វា​.​យ​តប់​គ្នា​ទៅ​វិញ​ទៅ​មក រហូត​បែកក្បាលមានការប្ដឹងផ្ដល់នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់។

ជន​រង​គ្រោះ​មានឈ្មោះ ក​ក្ត​ដា សោ​ភ័​ណ្ឌ ភេទ​ទី​បី ស្នាក់​នៅ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ។ ដោយឡែក​ជន​ដៃដល់ ត្រូវ​បានអោយ​ស្គាល់ឈ្មោះ​ថា កុស​ម៉ាក ភេទ​ទី​បីដូច​គ្នា អាយុ​២០​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

បើ​តាម​ការ​រៀបរាប់​របស់ ក​ក្ត​ដា សោ​ភណ្ឌ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គេ​មាន​គ្នា​បី​នាក់ ជា​ភេទ​ទី​បី បាន​ចេញពី​ខុន​ដូរ​នៅ​ខណ្ឌទួលគោក ហើយ​ក៏​បាន​ចូល​ទៅ​ផឹកស៊ី​នៅ​ហាង​ខាងលើ។

លុះ​ពេល​កំពុង​ផឹកស៊ី ក៏​មាន​បក្សពួក​មួយ​ក្រុម​ទៀត​មាន​ស្រី​មាន​ប្រុស ដែល​អង្គុយ​ផឹកស៊ី​នៅ​តុ​ជិត​គ្នា​ប្រមាណ​២០​នាក់ ពេល​នោះ​មាន​ម្នាក់​ក្នុង​ចំណោម​នោះ​ដែល​អង្គុយ​ផឹកស៊ី​នៅ​តុ​ជន​បង្ក បាន​មក​សុំ​ជល់​កែវ ហើយ​បង្អកស្រា​ទៅ​លើ​រូប​នាង​អស់​កន្លះ​កែវ ។ ពេល​ផឹក​ហើយ រូប​នាង​ក៏​បាន​ដើរ​ចេញ​មក​ក្រៅ​ហាង ដើម្បី​ទិញ​ទឹក​ស្ទី​ង​ផឹក តែ​ពេល​ដើរមក​ដល់​ស្រាប់តែ​បក្សពួក​ជន​បង្ក​ជា​ស្រី​៣​នាក់ បាន​ចាប់​ទាញ​ដៃ​នាង​ធ្វើ​អោយ​ធ្លាក់​ទូរស័ព្ទ​របស់​បក្សពួក​ស្រី​ៗ​ដែល​ជា​ជន​បង្ក ស្រាប់តែ​ជន​បង្ក​ជា​ស្រី​ទាំង​៣​នាក់​នោះ បានអោយ​រូប​នាង​សង​ថ្លៃ​ការ​ខូចខាត​ទូរ​សព្ទ័​ចំនួន​៥០​ដុល្លារ តែ​នាង​មិន​ព្រម​សង ព្រោះ​មិនមែន​ជា​កំហុស​របស់​នាង ទើប​បង្ក​ឱ្យ​ក្លាយជា​ទំនាស់​ពាក្យ​សម្ដី រហូត​ប្រើ​ហិ​.​ង្សា ដោយ​ខាង​ភាគី​ស្រី​ទាំង​៣​នាក់​នោះ បាន​យកដៃ និង​ស្បែកជើង​វា​.​យ​ក្បាល​របស់​នាង បណ្តាល​អោយ​រង​របួស​បែកក្បាល​ចំហៀង​ខាងស្តាំ ហូរ​ឈា​.​ម​បន្តិច និង​ត្រូវ​ត្រង់​ក្តោងច្រមុះ​បន្តិច ដោយ​នាង​ទ្រាំ​មិន​បាន​ក៏​ត​.​ដៃ​ប្រវាយប្រតប់​វិញ តែ​ត្រូវ​បាន​អ្នក​នៅ​ទីនោះ នាំ​គ្នា​ជួយ​ឃាត់ ដើម្បី​បំបែក​គ្នា​រៀង​ៗ​ខ្លួន​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ភាគី​ខាង​ស្រី​ទាំង​៣​នាក់ បាន​ជិះ​ម៉ូតូ​កង់​បី​គេច​ចេញ​ទៅ​បាត់ ចំណែក​ក​ក្ត​ដា សោ​ភណ្ឌ​ រង​របួស​តិចតួច ក៏​បាន​ទៅ​លាង​របួស រួច​ហើយ​ទើប​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ និង​ឃាត់​ជន​បង្ក​យក​មក​ចាត់ការ​តាម​នីតិវិធី ៕