ក្លិបយក្ស Real Madrid បានឈានដល់កិច្ចព្រមនាំយកកីឡាករវ័យក្មេងពីក្លិប AS Monaco ដែលបានបង្ហាញទម្រង់លេងលេចធ្លោរជាខ្លាំងនៅក្នុងរដូវកាលនេះ។
កីឡាករ Aurélien Tchouaméni នឹងផ្ទេរក្រុម Real Madrid ក្នុងតម្លៃខ្លួនប្រមាណជា ១០០លានដុល្លារ និងចុងកុងត្រារយៈពេល៥ឆ្នាំ។ មុននឹងយល់ព្រមផ្លាស់មក Real Madrid កីឡាករវ័យ ២២ឆ្នាំនេះ ក៏ត្រូវបានក្លិបយក្សរបស់បារាំង PSG ចាប់អារម្មណ៍ចង់នាំយកទៅផងដែរ។
គួរបញ្ជាក់ផងដែរថា ការនាំយកកីឡាករវ័យក្មេង តម្លៃខ្លួនកប់ពពកមករួមក្រុមបែបនេះ បានធ្វើអោយអ្នកលេងបណ្តាញសង្គមមួយចំនួនលើកឡើងថា “ថ្លៃពេកហើយ ឬអ្នកខ្លះទៀត ថ្លៃពេកមិនសមនឹងសមត្ថភាពថែមទៀតផងដែរ។”
តែយ៉ាងណាមិញយើងរងចាំមើលទាំងអស់គ្នា តើថាកីឡាករវ័យក្មេងរូបនេះអាចបង្ហាញទម្រង់លេងលេចធ្លោរដូចជាការលេងនៅ AS Monaco ឬអត់៕
ប្រភព: Fabrizio Romano