ការប្រកួតព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី ៣១ នៅប្រទេសវៀតណាម នឹងបញ្ចប់ជាស្ថានពរនៅថ្ងៃនេះ ដោយអត្តិពលិកកម្ពុជាមួយចំនួនបានត្រឡប់មកមាតុប្រទេសវិញជាបណ្តើរៗ ស្របពេលដែលមួយចំនួនធំទៀតនឹងមកនៅថ្ងៃស្អែក។
យោងទៅតាមការចេញផ្សាយរបស់ផេកផ្លូវការសុីហ្គេម ២០២៣ បានអោយដឹងថានៅថ្ងៃស្អែកនេះ នឹងមានព្រឹត្តការណ៍ធំៗចំនួនពីរ នឹងកើតឡើងនៅទីក្រុងភ្នំពេញ:
- ការដង្ហែក្បួន និងការវិលត្រឡប់មកដល់វិញរបស់អត្តពលិកកម្ពុជាដែលបានបំពេញកាតព្វកិច្ចនៅសុីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម
- ការនាំយកទង់សុីហ្គេម សម្រាប់ម្ចាស់ផ្ទះកម្ពុជាដែលគ្រោងនឹងធ្វើនៅឆ្នាំក្រោយនេះ
ទន្ទឹមគ្នានេះផងដែរ គណៈកម្មាធិការជាតិអូឡាំពិក ក៏បានសូមណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋចូលរួមដង្ហែទាំងអស់គ្នា ដើម្បីជាកម្លាំងចិត្តដល់អត្តពលិកកម្ពុជា៕
ប្រភព: Cambodia 2023