រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២០ ខែឧសភា ជាទិវាជាតិនៃការចងចាំនូវទង្វើដ៏យង់ឃ្នងនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលជារបបប្រល័យពូជសាសន៍យ៉ាងឃោរឃៅបំផុត។ ក្នុងថ្ងៃទិវាជាតិនៃការចងចាំនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់មួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm104anDngmSGbq36gjvCGFP34Uiv6rELeLiJQEWo_NztXGFTjB_7_1MYyJpl4rNlTAoWIFtAoIagPlF67aKE5fst0QfoLH4ythjr4XamJ5tesRe1Dy_NuyoW55QDDLUW3B0xoCVPgNF4Ij86BdoRmZj3bDkYBf8yq95oPd-dmNiRNjIq71tHD32w5/s480/photo_2022-05-20_08-20-32.jpgសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើហ្វេសប៊ុកផ្លូវការរបស់សម្តេចថា «ថ្ងៃទី២០ ឧសភា នេះ ជាថ្ងៃរំលឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថា របបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRtOk_r2wF5XWgYNxBglcChxoFXBuBva5SyYOJf0XndBo6yeTsB6zKSS8l_4ESUzxHYuFAFdmsKDU6Pc_wTwWBCFlGB7dCK1cqDDgHmapO2AMkk6cZCmldZHx1qaISwwV37Qzfc8nu5V618xXp_2xjal1rw2mpfMvozRzqpOYxFcDJw83-z0T4tfUD/s616/photo_2022-05-20_08-20-32%20(2).jpgប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្ស ក៏គ្មានដែរ។ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ យើងត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibZ5ebDuFlPxhUr6oTeOhg222CBWl8cA3mQZobzuqpJ8lSzHQ5FZfgTvcuLnnz0MN_EjHd2-RiVV1mGgMu75_vjHczt5n8W-mspx_IvEnTog_aPQpCi0nvuHvd9SX_p7nNLEArwXFefCxXBV3MYqtcOjWxL3bEM9ump0UQYjin-45qAxtX_t5Y1e-S/s960/photo_2022-05-20_08-20-32%20(3).jpg