កាលពីពេលថ្មីៗនេះ ខ្សែបម្រើរបស់ក្រុមតោខៀវ Chelsea កីឡាករ Hakim Ziyech បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិម៉ារ៉ុក។
បុរសវ័យ ២៨ឆ្នាំ បានធ្វើការរកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបែបនេះ ដោយពីរូបគេបដិសេធមិនទៅចូលរួមជាមួយក្រុមជម្រើសជាតិម៉ារ៉ុក ដោយបានយកលេសថារូបគេទទួលរបួស។ ក្រោយមកពេលដែលម៉ារ៉ុក ចេញពីបាល់ទាត់ទ្វីបអាហ្វ្រិកមក គ្រូបង្វឹកក្រុមជម្រើសជាតិម៉ារ៉ុក បាននិយាយថា “ប្រសិនបើខ្ញុំ បន្តកាន់ដំណែងជាគ្រូបង្វឹកទៀត លោកអ្នកនឹងមិនឃើញវត្តមាន Hakim Ziyech ទៀតនោះទេ”។
កត្តានេះ បានបង្ខំចិត្តអោយកីឡាករ Hakim Ziyech ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិម៉ារ៉ុក ដោយផ្តោតទៅលើការលេងអោយក្រុមតោខៀវ Chelsea តែប៉ុណ្ណោះ៕
ប្រភព: Bleacher Report