រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ ស្នាក់នៅទីតាំងផ្ទះជួល ក្រុមទី៤ ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ លទ្ធផលសំណាក កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ គឺវិជ្ជមានកូវីដ ប្រភេទអូមីក្រុង
ក្រោយពីទទួលបានព័ត៌ រកឃើញស្ត្រីម្នាក់ដោយលទ្ធផលបញ្ជាក់វិជ្ជមាន(+) Omicron ក្រុមការងារសង្កាត់ ភូមិ បានចុះពិនិត្យមើលដល់ទីផ្ទះជួល។ ដោយហេតុ ផ្ទះជួលមិនអំណោយផល មានបន្ទប់ជួលច្រើន ទើបស្នើសុំរថយន្តមន្ទីរសុខាភិបាលនៃរាជធានីភ្នំពេញ បញ្ជូនអ្នកជម្ងឺ(+) Omicron ទៅកាន់មណ្ឌលព្យាបាល។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានថា បានរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន២៦នាក់ ក្នុងនោះករណីនាំចូលចំនួន៥នាក់ និងឆ្លងក្នុងសហគមន៍២១នាក់, អ្នកជំងឺចំនួន១៨នាក់ជាសះស្បើយ។ បើគិតត្រឹម ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២១,០២៦នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,២១៣នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕