ខេត្តកំពត៖ នៅយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ មន្រ្តី ក.ប.ប. ប្រចាំខេត្តកំពត បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការ ស្រាវជ្រាវ និងស្ទាក់ចាប់រថយន្តដឹកគ្រឿងសមុទ្រដែលចូលមកតាមច្រកព្រំដែន មកកាន់ខេត្តកំពត ។មន្ត្រីជំនាញ បានឲ្យដឹងថា ជាលទ្ធផលគឺមន្រ្តីជំនាញបានស្ទាក់ និងឃាត់រថយន្តកូរ៉េមួយគ្រឿងដោយរកឃើញ បង្គាចំនួន ១តោន និង៤៨៤គីឡូក្រាម ដែលមានសារធាតុ CMC (ចាហួយ) គីមីហាមឃាត់។ មន្រ្តីជំនាញបានធ្វើការដកហូតមកកម្ទេចចោលភ្លាមៗ និងម្ចាស់ទំនិញត្រូវរងពិន័យពីមន្រ្តីជំនាញផងដែរ។
មន្ត្រីជំនាញ បញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណងគឺដើម្បីទប់ស្កាត់ទំនិញ ដែលមិនមានអនុលោមភាព ដែលប៉ះពាល់សុខភាពប្រជាពលរដ្ឋ ជាពិសេសក្នុងឱកាសបុណ្យប្រពៃណីជាតិចិន និងវៀតណាមខាងមុខ៕
Home ព័ត៌មានជាតិ