រាជធានីភ្នំពេញ៖ មហាជនបានដឹងគ្រប់គ្នាហើយនូវបញ្ហា នៃរឿងរ៉ាវដ៏ចម្រូងចម្រាសរវាង តារាសម្ដែង សូ ដានីតា និងតារាស្រី សឿ សុធារ៉ា ជុំវិញបំណុលជិត ៤ ម៉ឺនដុល្លារ។ ក្នុងនោះ ខណៈដំណោះស្រាយសម្រាប់ម្ចាស់បំណុល សូ ដានីតា នៅមិនទាន់មានពន្លឺនៅឡើយទេ។
បន្ថែមពីនោះផងដែរ ដោយសារតែហេតុផលពុំទាន់មានតម្រុយចំពោះ អ្នកនាង សូ ដានីតា ដែលជាម្ចាស់បំណុលនេះហើយ ទើបថ្មីៗកន្លងទៅ តារាស្រីរូបនេះបានចេញមុខព្រមានផ្លូវច្បាប់លើកូនបំណុលខ្លួនអ្នកនាង សឿ សុធារ៉ា។ បញ្ហានោះធ្វើឲ្យ សូ ដានីតា កាន់ហួសចិត្តខ្លាំងលើទង្វើគ្មានទំនួលខុសត្រូវរបស់អ្នកនាង សឿ សុធារ៉ា ផងដែរ។
ទន្ទឹមគ្នានេះ ស្រាប់តែអ្នកនាង សូ ដានីតា បានទម្លាយដំណឹងដ៏រសើប និងភ្ញាក់ផ្អើលទៀតថា អ្នកនាង សឿ សុធារ៉ា មិនមែនជំពាក់បំណុលតែខ្លួនម្នាក់នោះទេ ពោលគឺថែមទាំងកំពុងជាប់បំណុលច្រើនម្ចាស់ទៀត រហូតជាប់ពាក្យបណ្ដឹងជាង ១០ ករណីឯណោះ។
អ្នកនាង សូ ដានីតា បានរៀបរាប់ខ្លឹមសារខ្លីដូច្នេះថា «គាត់កំពុងមើលម្ចាស់បំណុល សឿ សុធារ៉ា ជាប់ពាក្យប្តឹង ១០ ជាងករណី ដែលគេ និងខ្ញុំ កំពុងបន្ត »។
ជុំវិញបញ្ហានេះដែរ រហូតមកទល់ពេលនេះ មិនទាន់ឃើញមានប្រតិកម្មណាមួយពី អ្នកនាង សឿសុ ធារ៉ា នៅឡើយទេ ៕