រាជធានីភ្នំពេញ ៖ កាលពីប៉ុន្មានថ្ងៃមុន មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីតារាកំប្លែងស្រីនាងខ្ញុង ប្រកាសក្ស័យធន ដោយជំពាក់បំណុលគេជាង៥០ម៉ឺនដុល្លារ ស្រាប់តែពេលនេះ មានដំណឹងថា តារាកំប្លែងនាយ តាក់ស៊ី ជាតារាកំប្លែងរួមក្រុមជាមួយនាងខ្ញុងដែរនោះ បានធ្លាក់ខ្លួនជួលផ្ទះមួយខែ៦០ដុល្លារ ពេលខ្លះរកលុយបង់ថ្លៃផ្ទះគ្មានទៀតោផង។
លោក អ៊ឹម ជីវ៉ា បានទម្លាយឲ្យដឹងថា «ហ៊ឺ..!អាណិត តារាកំប្លែងនាយ តាក់ស៊ី ណាស់ ពីថៅកែឡាន ថៅ កែដីឡូតិ៍ជាតាល្បីបែរជាធ្លាក់ខ្លួនជួលផ្ទះ១ខែ៦០ដុល្លារ ពេលខ្លះរកលុយបង់ថ្លៃផ្ទះមិនបានផងសូមបងប្អូនជួយហៅគាត់ទៅថតដើម្បីបានប្រាក់កម្រៃផង»។
សូមបញ្ជាក់ថា តារាកំប្លែងនាយ តាក់ស៊ី បច្ចុប្បន្នជួលផ្ទះគេនៅម្តុំស្ថានីយទូរទស្សន៍CTN ក្នុងមួយខែ៦០ដុល្លារ ហើយសព្វថ្ងៃនេះ គាត់កំពុងធ្លាក់ខ្លួនក្រលំបាកជាខ្លាំង ណាមួយត្រូវចិញ្ចឹមម្តាយនៅស្រុកទៀតផង៕