កាលពីយប់មិញ ក្នុងជំនួបរវាង Newcastle និង Spur ត្រូវបានផ្អាកភ្លាមៗ ក្រោយពីអ្នកគាំទ្រម្នាក់បានដួលសន្លំ(សង្ស័យគាំងបេះដូង)។ ខ្សែការពារស្លាបឆ្វេង Regulion របស់ Spur បានឃើញហេតុការណ៍នេះក៏បានប្រញាប់ទៅលោកអជ្ញាកណ្តាល ហេីយលោកក៏សម្រេចផ្អាកការប្រកួតបណ្តោះអាសន្ន។ ដោយឃើញស្ថានភាពមិនស្រួលខ្សែការពារ Dier ក៏បានប្រាប់អោយក្រុមគ្រូពេទ្យរបស់ Spur ទៅជួយសង្គ្រោះផងដែរ។ ក្រោយទទួលដំណឹងថាអ្នកគាំទ្រម្នាក់នោះបានបញ្ជូនដល់មន្ទីពេទ្យ ការប្រកួតក៏បានចាប់ផ្តើមជាធម្មតា។
នៅក្នុងការប្រកួតនេះក្រុម Spur បានយក៣ពិន្ទុត្រឡប់មកផ្ទះវិញដោយ បានយកឈ្នះ Newcastle ក្នុងលទ្ធផល ៣-២៕