ព្រឹត្តិការណ៍ Euro នឹងចាប់ផ្តើមនៅថ្ងៃទី ១១ ខែមិថុនា ខាងមុខនេះ ដោយក្រុមទាំង ២៤ ត្រៀមខ្លួនរួចជាស្រេចក្នុងយុទ្ធនាការបាល់ទាត់ទ្វីបអឺរ៉ុបមួយនេះ។
ក្នុងចំណោម ២៤ប្រទេសនោះ ក៏មានប្រទេសមួយដែលធ្លាប់លេចធ្លោរខ្លាំងតែ មនុស្សភាគច្រើនមិនសូវចាប់អារម្មណ៍ទេ នោះប្រទេសគឺអុីតាលី។
- អុីតាលីបន្តកំណត់ត្រាមិនទាន់ចាញ់របស់ខ្លួម ពោលគឹឈ្នះ ២៧ប្រកួតជាប់ៗគ្នា
- មិនទាន់មានក្រុមណាបំបាក់អុីតាលីបាននោះទេ ចាប់តាំងពី ខែកញ្ញា ឆ្នាំ ២០១៨
- អុីតាលីរបូតគ្រាប់បាល់តែ ៧គ្រាប់ប៉ុណ្ណោះ ក្នងការប្រកួតទាំង ២៧ប្រកួតនេះ
- ពួកគេសុតបញ្ចូលទីទៅលើគូរប្រកួតរហូតដល់ ៧៥គ្រាប់ ត្រឹម២៧ប្រកួត
- ប្រកួតវគ្គជម្រុះ៣ប្រកួត ឈ្នះទាំង ៣ សុតបញ្ចូលទីគូរប្រកួត ៦គ្រាប់
ក្នុងប្រវត្តិសាស្រ្តបាល់ទាត់ពិភពលោកអុីតាលីជាក្រុមមួយដែលគេដំណាលថា ជាក្រុមខ្លាំងតំបន់ការពារជាគេបង្អស់ ដោយមានខ្សែការពារខ្លាំងដូចជា: Alessandro Nesta, Chiellini, Bonucci, Maldini, Fabio Cannavaro, Claudio Gentile, Franco Baresi និង Barzagli ជាដើម៕
ប្រភព: The Football