រាជធានីភ្នំពេញ៖ យោងតាមការបង្ហោះរបស់ អគ្គិសនីកម្ពុជា នាមុនបន្តិចបានឲ្យដឹងថា៖ «នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ក្រុមការងារអគ្គិសនីកម្ពុជាមិនអាចចូលទៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដេីម្បីធ្វេីការជួសជុលកំហូចជូនអតិថិជនបានទេ មូលហេតុដោយសារមានការបិទហាមឃាត់នៅគោលដៅរង្វង់មូលព្រះនារាយណ៍។
អគ្គិសនីកម្ពុជាកំពុងធ្វេីការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដេីម្បីឲ្យកម្លាំងអន្តរាគមន៍របស់អគ្គិសនីកម្ពុជាអាចចូលជួសជុលកំហូចក្នុងអន្តរកាលនេះជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់អាធ្យាស្រ័យដោយក្តីអនុគ្រោះ»។