គ្រូបង្វឹកក្រុម Manchester United បានរិះគុណ Heung-min Son ក្រោយពីធ្វើពុតដួល នៅពេលរូបគេត្រូវបានកីឡាករ McTominay យកដៃទៅប៉ះមុខបន្តិច។ លោក Ole បាននិយាយថា “ប្រសិនបើ Son ជាកូនរបស់ខ្ញុំ ហើយគេដួល និងត្រូវការមិត្តរួមក្រុមជាច្រើននាក់ជួយលើក ខ្ញុំនឹងមិនឲ្យបាយគេហូបទេ ព្រោះវាជារឿងអាម៉ាស់បំផុត។”
ក្រោយពីឃើញបែបនេះអ្នកចាត់ការក្រុម Spur លោក Jose Mourinho បានឆ្លើយតបទៅលោក Ole ថា” ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពី Ole និយាយទៅកាន់ Sonny។ ខ្ញុំចង់ប្រាប់ថា Sonny ពិតជាសំណាងខ្លាំងណាស់ ដែលឪពុករបស់គេជាមនុស្សល្អជាង Ole។ ខ្ញុំគឺជាឪពុកម្នាក់។ អ្នកត្រូវតែចិញ្ចឹមកូនៗរបស់អ្នកជានិច្ច ទោះពួកគេបង្កបញ្ហាអ្វីក៏ដោយ”
ប្រភព: Bleacher Report Football