Arsenal លេងបានត្រឹមស្មើ ១-១ ប៉ុណ្ណោះពេលប៉ះ Slavia Praha ក្នុងការប្រកួតជើងទី ១ នៃការប្រកួតក្របខ័ណ្ឌ UEFA Europa League វគ្គ ៨ក្រុមចុងក្រោយ។

ការប្រកួតនេះប្រព្រឹត្តទៅ មានការសម្រុកគ្នាទៅវិញទៅមកយ៉ាងខ្លាំង ក៏ប៉ុន្តែមិនមានគ្រាប់បាល់កើតឡើងនោះទេក្នុងតង់ទី១។ កាប្រកួតបានអូសបន្លាយរហូតដល់ចុងវគ្គទី ២ នាទី ៨៦ ទើបក្រុមម្ចាស់ផ្ទះ Arsenal រកគ្រាប់បាល់បានដោយកីឡាករ Pepe។កាប្រកួតសល់មិនបាន ១០នាទីផង ក្រុម ​Arsenal បានភ្លាត់ស្នាតអោយក្រុម Slavia Praha តាមស្មើមកវិញបាននៅនាទី ៩០+៤។

លទ្ធផលស្មើគ្នានេះ អាចជារឿងលំបាកសម្រាប់ Arsenal ក្នុងការប្រកួតជើងទី ២ នៅទឹកដីក្រុម Slavia Praha  នៅថ្ងៃទី១៦ ខែមេសា ខាងមុខ៕